គៀវ៖ ហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី ត្រូវបានគេដឹងថា កំពុងប្រេីអាវុធចាស់ៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។
បន្ទាយហោះហើរដែលរចនាឡើងដោយសូវៀតអាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន ឬកាំជ្រួចនុយក្លេអ៊ែរ Kh-55 រាប់សិបដេីម។
ទីក្រុងមូស្គូមាន White Swans ចំនួន ១៦គ្រឿង ហើយបាននិងកំពុងប្រើប្រាស់ពួកវាជាស្នូល ក្នុងការប្រឈមមុខគ្នាជាថ្មីជាមួយលោកខាងលិច។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានហោះហើរពីលើប៉ូលខាងជើង ដើម្បីបំពានដែនអាកាសអាមេរិក និងកាណាដា បានចុះចតនៅវេណេស៊ុយអេឡា និងបានបាញ់មីស៊ីលឆ្លងទ្វីបនៅស៊ីរី។ ចាប់តាំងពីខែមីនា ឆ្នាំមុន White Swans រុស្ស៊ីបានបាញ់វាស្រោចលើប្រទេសអ៊ុយក្រែន។
អាវុធទាំងនេះបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅជិតទីក្រុង Saratov River ហើយបាញ់បង្ហោះកាំជ្រួច ដែលមិនមែនជានុយក្លេអ៊ែរដោយមិនចូលទៅក្នុងដែនអាកាសរបស់អ៊ុយក្រែន។
ហើយនៅក្នុងអ្វីដែលអាចជាការភ្ញាក់ផ្អើលមួយ ពាក់កណ្តាលនៃ White Swans របស់រុស្ស៊ីធ្លាប់ជាកម្មសិទ្ធិរបស់ទីក្រុងគៀវ ដូចទៅនឹងកាំជ្រួចរាប់រយ ដែលពួកគេអាចផ្ទុកបាន៕ប្រែសម្រួល ឈូក បូរ៉ា