ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា ការបដិសេធរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថពាសដែក មកប្រទេសរបស់ខ្លួន ធ្វើឲ្យបាត់បង់ជីវិត កាន់តែច្រើន

KHARKIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១០ ខែមករា បានឲ្យដឹងថា ការបដិសេធរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថពាសដែកប្រយុទ្ធ ទៅកាន់ប្រទេសរបស់លោក គឺបានធ្វើឱ្យបាត់បង់ជីវិត ខណៈដែលអ្នកការទូតកំពូល របស់ក្រុងប៊ែរឡាំង បានប្តេជ្ញាគាំទ្របន្ថែមទៀត ក្នុងអំឡុងពេលទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ។

ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអធិការបតី Olaf Scholz បានយល់ព្រមផ្តល់ដល់យានជំនិះថ្មើរជើង របស់អ៊ុយក្រែន Marder ដែលស្វែងរកយូរយារណាស់មកហើយ ដោយក្រុង គៀវ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី ។

ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុងប៊ែរឡាំងបានបដិសេធ មិនផ្គត់ផ្គង់ដល់អ៊ុយក្រែននូវរថពាសដែក ប្រយុទ្ធខ្លារខិនកម្រិតខ្ពស់ជាងនេះទេ ។ លោក Kuleba ដែលអមដំណើរដោយលោកស្រី Baerbock ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុង Kharkiv ភាគខាងកើត បានសង្កត់ប្រទេសអាល្លឺម៉ង់ម្តងទៀត ឱ្យបញ្ជូនរថពាសដែកទាំងនោះមក ។

លោកបានបន្តថា “ការសម្រេចចិត្តកាន់តែយូរជាងនេះ មនុស្សនឹងស្លាប់កាន់តែច្រើន” ។

“ខ្ញុំមិនមានការងឿងឆ្ងល់ទេ ដែលអ៊ុយក្រែន នឹងទទួលបានរថពាសដែក Leopard របស់អាល្លឺម៉ង់ ។ ខ្ញុំគិតថា រដ្ឋាភិបាលអាល្លឺម៉ង់ នៅកន្លែងណាមួយ ដែលយល់ច្បាស់ថា ការសម្រេចចិត្តនេះនឹងត្រូវបានធ្វើឡើង ហើយរថពាសដែក នឹងត្រូវផ្ទេរទៅអ៊ុយក្រែន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top