ព័ត៌មានអន្តរជាតិ

ស្តេចម៉ារ៉ុក ប្រទានការលើកលែងទោស​ ដល់អ្នកទោសចំនួន៩៩១នាក់ ក្នុងឳកាសបុណ្យឯករាជ្យជាតិ

រ៉ាបាត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា ក្រសួងយុត្តិធម៌បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធនេះថា ស្តេចនៃប្រទេសម៉ារ៉ុក Mohammed VI បានប្រទានការលើកលែងទោស ដល់អ្នកទោសចំនួន៩៩១នាក់ ក្នុងឱកាសនៃការប្រកាសទិវាឯករាជ្យជាតិ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងបានឱ្យដឹងថា អ្នកទោសសរុបចំនួន៦៩៦នាក់ ត្រូវបានកាត់បន្ថយការជាប់ពន្ធនាគារ របស់ពួកគេ១០នាក់ ត្រូវបានផ្តល់សេរីភាព និងម្នាក់ត្រូវបានកាត់បន្ថយ ការកាត់ទោសប្រហារជីវិត មកត្រឹមមួយជីវិត ។

អ្នកផ្សេងទៀតដែលមិនទាន់ជាប់ពន្ធនាគារ មានទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់ ឬទាំង២ត្រូវបានទុកជាមោឃៈ ។

ការប្រកាសឯករាជ្យ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមករាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការប្រកាសឯករាជ្យ របស់ប្រទេសម៉ារ៉ុកនៅថ្ងៃទី១១ ខែមករាឆ្នាំ១៩៤៤ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top