ព័ត៌មានអន្តរជាតិ

មន្ត្រី​រុស្ស៊ី​ ដែល​និរទេស​ខ្លួន អះអាងថា លោក ពូទីន នឹង​មិន​អាចរស់​រហូត ដល់ឆ្នាំ២០២៤ បាននោះទេ

" "

គៀវ ៖ លោក Ilya Ponomarev ឥស្សរជន​ប្រឆាំង​រុស្ស៊ី​ កំពុងនិរទេស​ខ្លួន ​ដែល​ជា​សមាជិក​តែ​មួយ​គត់ ​នៃ​សភា​រុស្ស៊ី ដែល​បោះឆ្នោត​ប្រឆាំង​ នឹង​ការ​បញ្ចូល​តំបន់​គ្រីមេ​របស់​ក្រុង​មូស្គូ ក្នុង​ឆ្នាំ ២០១៤ នោះ​បាន​លើកឡើងថាលោក វ្ល៉ាឌីមៀ ពូទីន នឹង​មិន​មាន​វត្តមាន​នៅ​ឆ្នាំ​ក្រោយ​នោះទេ ។

លោក Ponomarev ជាសមាជិក នៃរដ្ឋ Duma របស់រុស្ស៊ីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ប៉ុន្តែឥឡូវនេះមានមូលដ្ឋាន នៅប្រទេសអ៊ុយក្រែន ដែលឥឡូវនេះលោកទទួលបានសញ្ជាតិ និងកំពុងដឹកនាំចលនាប្រឆាំង ដែលលោកសង្ឃឹមថា នឹងផ្លាស់ប្តូរប្រទេសរុស្ស៊ី ទៅជាលទ្ធិប្រជាធិបតេយ្យ។

" "

តាមទស្សនៈរបស់លោក ការប្រកាសរបស់លោក ពូទីន ដែលថាលោកបានបញ្ចូលទឹកដីអ៊ុយក្រែន ដែលរុស្ស៊ី មិនអាចគ្រប់គ្រងបានពេញលេញ ក៏ដូចជាការបរាជ័យ ដូចជាការផ្លាស់ប្តូរដែលបរាជ័យលើទីក្រុងគៀវ និងការដកខ្លួនចេញ ពីតំបន់ Kherson និង Kharkiv។

" "

លោក Ponomarev បានប្រាប់ Newsweek ពីទីក្រុងគៀវ ថា “អំណាចរបស់លោក ពូទីន ស្ថិតនៅក្នុងតួនាទី របស់លោកជាបុរសអាល់ហ្វា ក្នុងនាមជាមនុស្ស ដែលមិនអាចឈ្នះបាន ។ ឆ្នាំ២០២២ គឺជាឆ្នាំដែលតំណែងនេះចាប់ផ្តើមធ្លាក់ចុះ ។ ការព្យាករណ៍របស់ខ្ញុំ នៅតែថា លោក ពូទីន នឹងមិនប្រារព្ធថ្ងៃខួបកំណើត បន្ទាប់របស់លោក” ដែលមានអាយុ ៧១ឆ្នាំ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ឡើយ ។

លោក Ponomarev បានលើកឡើងថា “ក្តីសុបិន្តផ្ទាល់ខ្លួនរបស់ខ្ញុំច្បាស់ណាស់ គឺចង់ឃើញ លោក ពូទីន នៅទីក្រុងឡាអេ ប៉ុន្តែខ្ញុំមិនគិតថា លោកនឹងធ្វើវានោះទេ” ។ “អ្នក​ដែល​នៅ​ជុំវិញ​លោក ពូទីន នឹង​មិន​អនុញ្ញាត ​ឱ្យ​លោកទៅ​ទីក្រុង​ឡាអេ​នោះទេ ព្រោះ​ចុងក្រោយរបស់​លោក ពូទីន អាច​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ” ហើយ​ថា “គាត់​នឹង​ត្រូវ​គេ​សម្លាប់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top