ព័ត៌មានអន្តរជាតិ

អង់គ្លេស ជប៉ុន ចុះហត្ថលេខាលើកត្តាសញ្ញា ការពារជាតិរួមមួយ

" "

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak និងសមភាគីលោក Fumio Kishida កាលពីថ្ងៃពុធម្សិលមិញនេះបា
បានឈានទៅដល់ការចុះហត្ថលេខា លើកត្តាសញ្ញាលើវិស័យការពារជាតិ មួយរវាងគ្នា។

ការិយាល័យរបស់លោក Sunak បានប្រកាសអំពីដំណឹងនេះ ហើយបានបញ្ជាក់ដែរថា ក្នុងពេលដែលអង់គ្លេសផង ណាតូផងព្រមទាំងសម្ព័ន្ធមិត្ត កំពុងផ្តោតលើការប្រឆាំងទៅនឹង ប្រទេសរុស្សីនិងចិននោះ បច្ចុប្បន្នជប៉ុនកំពុងមានភាពស៊ីជម្រៅកាន់តែខ្លាំង ជាមួយនឹងកងកម្លាំងយោធារបស់ លោកខាងលិច។

" "

កត្តាសញ្ញាដែលត្រូវបានហៅឈ្មោះថា Reciprocal Access Agreement នឹងអនុញ្ញាតិឲ្យប្រទេសទាំងពីរ អាចធ្វើការចល័តទ័ពទៅកាន់ប្រទេសរៀងខ្លួន និងព្រមទាំង អាចបើកដំណើរការទីតាំងឈរជើង របស់យោធាឲ្យបានធំ និងច្រើនឡើងផងព្រមទាំងការ បង្កើតសមយុទ្ធយោធាផង។

" "

គួរឲ្យដឹងដែរថា ជប៉ុនបច្ចុប្បន្នគឺជាទីតាំង ដែលមានចំនួនយោធាអាមេរិក ឈរជើងដល់ទៅ ៥០០០០នាក់រួចហើយ ហើយនៅក្រោយកត្តាសញ្ញានេះ អង់គ្លេសនឹងក្លាយជា ប្រទេសទីមួយក្នុងតំបន់អឺរ៉ុប ដែលអាចដាក់វត្តមានយោធារបស់ខ្លួន បន្ទាប់ពីអាមេរិកនៅក្នុងទឹកដីជប៉ុន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top