ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បន្តបដិសេធ មិនទទួលយកការ សន្ទនាគ្នា ជាមួយនឹងអ៊ុយក្រែន

បរទេស ៖ អគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅរដ្ឋធានីម៉ានីល លោក Denis Mikhailyuk បានបង្ហាញការមិនសូវសប្បាយចិត្តឡើយ ក្រោយពេល ដែលលោកបានព្យាយាមអស់រយៈ ពេលជាច្រើនខែមកហើោយ ប៉ុន្តែមិនអាចរៀបចំឲ្យកិច្ចសន្ទនាគ្នា តាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានឡើយ។

លោក Denis បានបញ្ជាក់ថា មកដល់ពេលនេះទោះបីជាខិតខំយ៉ាងណា លោកនៅតែមិនអាចរៀបចំ ឲ្យមានការសន្ទនាគ្នា តាមទូរស័ព្ទកើតឡើងបានឡើយ រវាងប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ជាមួយនឹងប្រធានាធិបតីហ្វីលីពីណថ្មី Marcos Jr.។

គួរឲ្យដឹងដែរថា ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសហ្វីលីពីន បានព្យាយាមស្នើសុំឲ្យមានជំនួប ជាន់ខ្ពស់មួយរវាងមេដឹកនាំទាំងពីរតាំង តែពីប្រធានាធិបតីលោក Marcos មិនទាន់បាន ប្រកាសតែងតាំងចាផ្លូវការ មកម្ល៉េះប៉ុន្តែអ៊ុយក្រែន មិនដែលបានទទួលការឆ្លើយតបណាមួយ ពីសំណាក់ហ្វីលីពីននោះឡើយ ។

លោកបន្តថា ចាប់តាំងតែពីពេលនោះមកលោក បានបន្តធ្វើការស្នើសុំម្តងហើយម្តងទៀត ចំនួន២លើកទៀតដែរ ចំពោះការរៀបចំជំនួបរវាងមេដឹកនាំទាំងពីរ ប៉ុន្តែនៅ តែមិនអាចទទួលបានលទ្ធផល ដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top