ព័ត៌មានអន្តរជាតិ

អង់គ្លេស សម្រេចចិត្ត បញ្ជូនរថក្រោះទៅ ឲ្យប្រទេសអ៊ុយក្រែន

" "

បរទេស ៖ អ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី អង់គ្លេសលោក Rishi Sunak កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសប្រាប់ទៅកាន់ ក្រុមអ្នកកាសែតបរទេសថា ចក្រភពអង់គ្លេស នឹងធ្វើការផ្គត់ផ្គង់រថក្រោះ ជួរមុខរបស់ខ្លួនទៅឲ្យប្រទេស អ៊ុយក្រែនផងដែរ។

ការប្រកាសនេះ ធ្វើឡើងបន្តិចក្រោយពេល ដែលប្រទេសប៉ូឡូញ ក៏ទើបតែបានប្រកាសផ្តល់ឲ្យ អ៊ុយក្រែននូវរថក្រោះ ដែលផលិត ក្នុងប្រទេសអាល្លឺម៉ង់ របស់ខ្លួនជាច្រើនគ្រឿង ហើយមុននោះបារាំង និងអាមេរិក ក៏កំពុងពិចារណា ទៅលើការបញ្ជូនរថក្រោះដូចគ្នា នេះទៅឲ្យរដ្ឋាភិបាល ក្រុងគៀវដែរ។

" "

គេជឿជាក់ថា ការប្រកាសជាផ្លូវការទំនងជា នឹងអាចធ្វើឡើងនៅក្នុងពេលដំណាលគ្នា ជាមួយនឹងអាមេរិកបារាំង និងអាល្លឺម៉ង់ផង ដែលកន្លងមកសុទ្ធតែជាអ្នកពិចារណា ក្នុងការផ្តល់រថក្រោះឲ្យអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សី។

" "

យោងតាមការចេញផ្សាយរបស់ The Sky បានឲ្យដឹងដែរថា ការប្រកាសជាផ្លូវការអាច នឹងធ្វើឡើងក្នុងពេលជាមួយគ្នា នាថ្ងៃទី២០ខែមករាខាងមុខនេះ ដោយក្នុងពេល ដែលអាមេរិកនឹងដឹកនាំក្រុមការងារ ទំនាក់ទំនងដើម្បីប្រជុំសាជាថ្មី ម្តងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top