បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារអាកាស ដែលផលិតនៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនតាមការសន្យារបស់ខ្លួន នាពេលកន្លងមក។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា ។
គួរឲ្យដឹងដែរថា កាដូជាប្រព័ន្ធការពារដែនអាកាសមួយនេះ ស្ថិតនៅក្នុងចំណែកនៃ កញ្ចប់ជំនួយរបស់រដ្ឋាភិបាលកាណាដា ហើយវាមានតម្លៃជាទឹកប្រាក់ ប្រមាណជា ៤០៦លានដុល្លារ បន្ថែមពីលើកញ្ចប់ជំនួយដែល
កាណាដាធ្លាប់បានប្រគល់ឲ្យអ៊ុយក្រែន កាលពីពាក់កណ្តាលខែវិច្ឆិកា ប្រមាណជា ៥០០លានដុល្លារ ៕
ប្រែសម្រួល៖ ស៊ុន លី
