ព័ត៌មានអន្តរជាតិ

ពិធីធ្វើបទបង្ហាញ អំពីទេសចរណ៍វប្បធម៌ ក្រោមប្រធានបទ “ទៅធ្វើទេសចរណ៍នៅក្រុង Suzhou ប្រទេសចិន” បានធ្វើឡើងនៅសិង្ហបុរី ដើម្បីជំរុញការផ្លាស់ប្តូរ ទេសចរណ៍វប្បធម៌ រវាងចិននិងសិង្ហបុរី

រសៀលថ្ងៃទី១១ខែមករា ពិធីធ្វើបទបង្ហាញអំពីទេសចរណ៍វប្បធម៌ ក្រោមប្រធានបទ “ទៅធ្វើទេសចរណ៍នៅក្រុង Suzhou ប្រទេសចិន”ដែលសហការរៀបចំ ដោយមជ្ឈមណ្ឌលវប្បធម៌ចិន នៅសិង្ហបុរី ការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនក្រុង Suzhou និងមន្ទីរវប្បធម៌ វិទ្យុ ទូរទស្សន៍និងទេសចរណ៍នៃក្រុង Suzhou បានធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ ប្រទេសចិនរបស់សិង្ហបុរី ដើម្បីផ្សព្វផ្សាយពីធនធាន វប្បធម៌និងទេសចរណ៍ក្រុង Suzhou ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានខ្លឹមសារដ៏សម្បូរបែប ចំពោះប្រជាជនសិង្ហបុរី ក៏ដូចជាជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ រវាងចិននិងសិង្ហបុរីផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលវប្បធម៌ប្រទេសចិន នៅសិង្ហបុរីបានរៀបចំធ្វើសកម្មភាព ឃោសនាវប្បធម៌ និងទេសចរណ៍របស់ចិនពីរលើកគឺ “រដូវកាលឃោសនា អំពីទេសចរណ៍ព្រិលទឹកកក នៅតំបន់ភាគខាងជើងប្រទេសចិន ចំពោះអន្តរជាតិ” ឆ្នាំ២០២៣ និងពិធីធ្វើបទបង្ហាញ អំពីទេសចរណ៍និងវប្បធម៌ក្រុង Suzhou ដែលជំរុញឱ្យស្តារឡើងវិញ នូវការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ របស់ប្រជាជនចិននិងសិង្ហបុរី ៕

To Top