ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បតិ្តកូនៗ របស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ត្រូវបានរកឃើញក្នុងពេលវាយឆ្មក់ចូល apartment នៅទីក្រុងបាងកក របស់មហាសេដ្ឋីមីយ៉ាន់ម៉ា

បរទេស៖ មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់កូន របស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងពេលវាយឆ្មក់ចូល apartment នៅទីក្រុងបាងកករបស់ មហាសេដ្ឋីមីយ៉ាន់ម៉ាម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់, នេះបើយោងតាមកំណត់ត្រាផ្លូវការ និងមនុស្សពីរនាក់ដែលដឹងពីករណីនេះ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប័ណ្ណកម្មសិទ្ធិ និងសៀវភៅធនាគារ ដែលជាកម្មសិទ្ធិរបស់កូនស្រី និងកូនប្រុសរបស់លោកឧត្តមសេនីយ៍ Min Aung Hlaing ត្រូវបានរកឃើញនៅផ្ទះរបស់ឈ្មោះTun Min Latt អាយុ ៥៣ ឆ្នាំ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីប្រទេសថៃ កាលពីខែកញ្ញាឆ្នាំមុន រួមជាមួយនឹងជនជាតិថៃចំនួន ៣ នាក់ ដោយចោទប្រកាន់ពីបទ សមគំនិតក្នុងការជួញដូរគ្រឿងញៀន និងការលាងលុយ។

លោក Tun Min Latt ដែលបានចូលហ៊ុនលើសណ្ឋាគារ ថាមពល និងរ៉ែ គឺជាសហការីជិតស្និទ្ធរបស់លោក Min Aung Hlaing ដែលបានដណ្តើមអំណាចពី រដ្ឋាភិបាលជាប់ឆ្នោតតាម លទ្ធិប្រជាធិបតេយ្យកាលពីខែកុម្ភៈ ឆ្នាំ ២០២១, នេះបើតាម ប្រភពបីដែលបានដឹងអំពីបញ្ហានេះ បាននិយាយកាលពីឆ្នាំមុន។ ប្រភព​បាន​និយាយ​ថា គាត់​បាន​ទិញ​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​យោធា។ រូបភាពដែលមានជាសាធារណៈ បង្ហាញពួកគេរួមគ្នានៅឯពិព័រណ៍អាវុធនៅឆ្នាំ 2019 ។

Tun Min Latt កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ មេធាវី​របស់​លោក​មិន​អាច​ទាក់​ទង សុំ​ការ​អធិប្បាយ​បាន​ទេ៕

កូនពីរនាក់របស់លោក Min Aung Hlaing ប្រឈមមុខនឹងការមិនចាត់ វិធានការផ្លូវច្បាប់លើទ្រព្យសម្បត្តិ, ពួកគេ​បាន​បន្ថែម​ថា អាជ្ញាធរ​ថៃ​មិន​បាន​ចាត់​ទុក​ពួកគេ​ពាក់ព័ន្ធ​នឹង​ ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​លោក Tun Min Latt ទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top