បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសនៅលើបណ្តាញ Telegram ថាមេបញ្ជាការកំពូល នៃកងទ័ពប្រយុទ្ធ ផ្លូវគោកលោក Oleg Salyukov បានធ្វើដំណើរមកដល់ប្រទេស បេឡារូស ហើយជាមួយនឹងក្រុមមន្ត្រី នៃកងកម្លាំងការពារជាតិ ជាច្រើននាក់ផ្សេងទៀត ។
លោក Saluykov នឹងត្រូវបំពេញ ទស្សនកិច្ច ទៅកាន់ទីតាំងមូលដ្ឋាន របស់រុស្សី ដែលស្ថិតនៅក្នុងប្រទេសបេឡារូស និងដើម្បីអាចទទួលបានព័ត៌មាន បន្ថែមពីក្រុមមេបញ្ជាការតាមទីតាំងនីមួយៗផង នៅលើកម្មវិធីសម្របសម្រួលនិង កិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសនេះ។
តាមផែនការ លោកមេបញ្ជាការ ក៏នឹងត្រូវបំពេញការងារត្រួតពិនិត្យ ទៅលើជីវភាពរស់នៅរបស់កងកម្លាំងយោធា ផងព្រមទាំងការសាកសួរ សុខទុក្ខជាមួយនឹងពលទាហាន ផងនៅក្នុងអំឡុងពេល នៃការបំពេញទស្សនកិច្ចលើកនេះ។
គួរឲ្យដឹងដែរថា បេឡារូសនិងរុស្សីបានឈាន ទៅដល់ការបង្កើតអង្គភាពទ័ពរួមមួយ កាលពីខែតុលាឆ្នាំ២០២២កន្លងទៅ ដែលមកទល់បច្ចុប្បន្នអង្គភាពនេះ មានចំនួនរុស្សី ប្រមាណជា៩០០០នាក់និងកងទ័ពបេឡារូស ប្រមាណជា៧០០០០នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី