ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាជប៉ុន ចោទប្រកាន់បុរស ជាជនសង្ស័យថា បានសម្លាប់អតីត នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា រដ្ឋអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរស ដែលត្រូវបានជនសង្ស័យថា បានសម្លាប់អតីត នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ។
កាសែត Yomiuri Shimbun បានរាយការណ៍ថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈស្រុក Nara បានចោទប្រកាន់ជនដៃ ដល់ឈ្មោះ Tetsuya Yamagami អាយុ៤២ឆ្នាំពីបទមនុស្សឃាត ។

នៅក្នុងរបាយការណ៍បានដាក់ថា គាត់ក៏ត្រូវបានចោទប្រកាន់ ពីបទបំពានច្បាប់គ្រប់គ្រងកាំភ្លើង របស់ប្រទេសជប៉ុនផងដែរ ។

ការចោទប្រកាន់ជាផ្លូវការ បានធ្វើឡើងបន្ទាប់ពី លោក Yamagami ឆ្លងកាត់ការកាត់ទោសវិកលចរិក រយៈពេល៦ខែបន្ថែមទៀត ដើម្បីកំណត់ ថាតើ គាត់មានភាពសក្តិសមខាងផ្លូវចិត្ត ក្នុងការទទួលបន្ទុកព្រហ្មទណ្ឌ ចំពោះសកម្មភាពរបស់គាត់ដែរឬទេ ។

លោក Yamagami ត្រូវបានចាប់ខ្លួន នៅនឹងកន្លែងកាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំមុន បន្ទាប់ពីបានចោទប្រកាន់ថា បានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី អាបេ ២ដងក្នុងចម្ងាយជិតជាមួយ នឹងកាំភ្លើងធ្វើដោយដៃ ខណៈដែលោក អាបេ អាយុ៦៧ឆ្នាំកំពុងថ្លែងសុន្ទរកថា នៅក្នុងខេត្តភាគខាងលិចនៃខេត្ត Nara ត្រឹមតែ២ថ្ងៃមុនការ បោះឆ្នោតសភាជាន់ខ្ពស់ ។

លោក Yamagami ជាអតីតបុគ្គលិកកងកម្លាំង ស្វ័យការពារដែនសមុទ្រ ត្រូវបានគេចោទប្រកាន់ថា មានការខឹង សម្បារប្រឆាំង នឹងរឿងព្រះវិហារដ៏ចម្រូងចម្រាស ដែលធ្វើឲ្យខាតបង់ផ្នែកហិរញ្ញវត្ថុ ដល់គ្រួសាររបស់គាត់ដោយការរៃអង្គាស ប្រាក់យ៉ាងច្រើន ពីម្តាយរបស់គាត់ ។

ឃាតករត្រូវបានគេរាយការណ៍ថា ជឿថា លោក អាបេ មានទំនាក់ទំនង និងបានផ្សព្វផ្សាយអង្គការ គួរឱ្យសង្ស័យ ហើយបានអះអាងថា កត្តានេះមកពីហេតុផល របស់គាត់នាំឲ្យមានការធ្វើឃាតអតីត នាយករដ្ឋមន្ត្រីតែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top