បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ចេញផ្សាយថាប្រទេសអ៊ីរ៉ង់ បានប្រកាសអនុញ្ញាតិ ឲ្យពលរដ្ឋរបស់ខ្លួននៅទូទាំង ប្រទេសចូលរួមក្នុងការ តវ៉ាប្រឆាំងមួយនៅ តាមបណ្តាទីក្រុងសំខាន់ៗ ដើម្បីថ្កោលទោសនូវផែនការ ជ្រៀតជ្រែកនានាដែលបង្ករឡើង ដោយបណ្តាប្រទេស លោកខាងលិច។
នៅក្នុងអត្ថបទចេញផ្សាយ នោះអ៊ីរ៉ង់ក៏បានសំដៅចំៗ ទៅលើបណ្តាប្រទេសដែលនៅពីក្រោយផែនការ ដើម្បីបំបែបបំបាក់រដ្ឋាភិបាល នៅក្នុងប្រទេសដូចជាបារាំង ប្រទេសអាល្លឺម៉ង់និង ប្រទេសអង់គ្លេស ជាដើមផងដែរ ។
រំលឹកដែរថាកន្លងមកថ្មីៗ នេះអ៊ីរ៉ង់ បានទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំង រវាងក្រុមបាតុករនៅពាស ពេញប្រទេសដែលចូលរួមធ្វើការ ប្រមូលផ្តុំគ្នាមួយបង្ហាញការ ខឹងសំបារ ចំពោះរដ្ឋាភិបាល អ៊ីរ៉ង់ពាក់ព័ន្ធ ទៅនឹងការស្លាប់បាត់បង់ជីវិត ស្ត្រីវ័យ២២ឆ្នាំម្នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លង ។
អ៊ិរ៉ងបានចោទប្រកាន់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេស លោកខាងលិចមួយចំនួនទៀត ជាអ្នករៀបចំផែនការ ឲ្យមានការផ្ទុះការចូលរួមតវ៉ាប្រឆាំងនេះ កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយក៏បាន ធ្វើឲ្យមានអ្នកស្លាប់និងរបួស ជាច្រើននាក់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី