បរទេស ៖ យោងតាមតួលេខ ដែលត្រូវបានបង្ហាញ ដោយទិន្នន័យ នៃអជ្ញាធរពន្ធគយរបស់ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្ម រវាងប្រទេសរុស្សី និងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងពី១ភាគ៣ ទៅដល់១៩០ពាន់លានដុល្លារ កាលពីឆ្នាំទៅ។
ការនាំចេញរបស់ចិន មានទំហំប្រមាណជា៧៦,១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ទៅកាន់ប្រទេសរុស្សី ស្ថិតនៅក្នុងអត្រាកំណើន ប្រមាណជា១២,៨ភាគរយធៀប ទៅនឹងពេលវេលាកាលពីឆ្នាំ ទៅនៅពេល ដែលការនាំចូល របស់ប្រទេសរុស្សីមកកាន់ប្រទេសចិនវិញ ក៏មានកំណើនខ្លាំងដល់ទៅ៤៣,៤ភាគរយ ត្រូវជា១១៤,១ពាន់លានដុល្លារ ។
គិតត្រឹមខែធ្នូប៉ុណ្ណោះទំហំជួញ ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនដល់ទៅ១៧,៨ពាន់លានដុល្លារ ដោយជាតួលេខសរុប សម្រាប់ឆ្នាំ២០២២ នេះ ប្រទេសរុស្សីគឺ ជាអ្នកនាំមុខគេ ក្នុងនាមជាដៃគូ ពាណិជ្ជកម្មក្នុងបញ្ជី ដៃគូកំពូល ទាំង២០របស់ចិន ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្លាប់បានដាក់គោលដៅ នាពេលកន្លងមក ហើយថា នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យបានទៅដល់២០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ៕
ប្រែសម្រួល៖ស៊ុនលី