ព័ត៌មានអន្តរជាតិ

រុស្ស៊ីចាប់ផ្តើមការ វាយប្រហារ តាមអាកាសជាថ្មី ប្រឆាំងនឹងបណ្តាញ អគ្គិសនីអ៊ុយក្រែន

បរទេស ៖ មន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើននៅទូទាំងប្រទេស អ៊ុយក្រែន បានរងការវាយប្រហារ កាលពីថ្ងៃសៅរ៍ ។ រដ្ឋមន្ត្រីថាមពល អាល្លឺម៉ង់ លោក Galuschenko បាននិយាយថា ការ​វាយប្រហារនេះ បាននាំឱ្យមានការដាច់ចរន្ត អគ្គិសនីភ្លាមៗនៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ុយក្រែនផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Galuschenko បានសរសេរនៅលើហ្វេសប៊ុក ដោយព្រមានថា នៅថ្ងៃបន្ទាប់នឹងមានផលវិបាកកើតឡើង បន្ទាប់ពី “មានការវាយលុក នៅតំបន់ Kharkov, Lviv, Ivano-Frankovsk, Zaporozhye, Vinnytsia និង Kiev” ។

ប្រតិបត្តិករថាមពលឯកជន ដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK បានរាយការណ៍ពីការខូចខាត ដល់ស្ថានីយ៍ថាមពលកំដៅ (TPS) ចំនួនពីរដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ។ ក្រុមហ៊ុនបានកត់សម្គាល់ផងដែរថា គ្រឿងបរិក្ខារ ត្រូវបានតម្រង់គោលដៅ នៅក្នុងការវាយប្រហារពីមុនៗ ផងដែរ ដោយក្រុមហ៊ុនបានកត់ សម្គាល់ប៉ុនែ្តមិនបានបញ្ជាក់ច្បាស់ថា TPS ត្រូវបានប៉ះពាល់នោះទេ ។

ទោះជាយ៉ាងណាក៏ដោយ ខ្សែអាត់វីដេអូដែល មិនបានផ្ទៀងផ្ទាត់ដែលផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញថា ស្ថានីយ៍ថាមពលនៅក្នុងតំបន់ Kiev ត្រូវបានវាយប្រហារ ។

សូមជម្រាបថា រុស្ស៊ីបានបង្កើនការវាយប្រហារ យ៉ាងខ្លាំងប្រឆាំងនឹងហេដ្ឋារចនា សម្ព័ន្ធអ៊ុយក្រែននៅដើមខែតុលាឆ្នាំមុន ដោយលើកឡើងពីការបំផ្លិចបំផ្លាញ របស់អ៊ុយក្រែនម្តងហើយម្តងទៀត លើដីរុស្ស៊ី រួមទាំងការទម្លាក់ គ្រាប់បែកលើស្ពាន Crimean ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស លើសេវាចារកម្មយោធារបស់ទីក្រុងគៀវ និងអ្នកដោះស្រាយលោកខាងលិច៕

To Top