កាម្ម៉ង់ឌូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ចំនួន៤០នាក់ បានស្លាប់នៅថ្ងៃអាទិត្យនេះ នៅគ្រាដែលយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក Yeti Airlines បានធ្លាក់នៅទីក្រុង Pokhara ក្នុងប្រទេសនេប៉ាល់ ។ នេះបើតាមមន្ត្រីអាជ្ញាធរ អាកាសចរណ៍នេប៉ាល់បានឲ្យដឹងដូច្នេះ ។
លោក Jagannath Niroula អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ ស៊ីវិលនេប៉ាល់បានឲ្យដឹងថា “ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ។ “អាកាសធាតុច្បាស់ណាស់” ។
ទូរទស្សន៍ក្នុងស្រុកបានបង្ហាញ ពីផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីកន្លែងធ្លាក់យន្តហោះ ខណៈដែលអ្នកជួយសង្គ្រោះ និងក្រុមមនុស្ស បានប្រមូលផ្តុំគ្នា ជុំវិញបំណែកយន្តហោះ ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Sudarshan Bartaula បានលើកឡើងថា មានមនុស្សចំនួន៧២នាក់ នៅលើយន្តហោះម៉ាស៊ីនពីរ ATR 72 ដែលដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ Yeti របស់ប្រទេសនេប៉ាល់ រួមទាំងទារក២នាក់ សមាជិក នាវិកចំនួន៤នាក់ និងជនបរទេសចំនួន១០នាក់ផងដែរ ៕