ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរចែករំលែក នូវព័ត៌មានអំពីការ រីករាលដាល នៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុស ដោយទាន់ពេលវេលា បើកចំហ និងមានតម្លាភាព

នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មី ប្រភេទ XBB.១.៥ កំពុងរីករាលដាល យ៉ាងលឿន នៅប្រទេសអាមេរិក ដែលបានក្លាយទៅជាវីរុស ដែលមាននិន្នាការ កើនឡើងលឿនបំផុត នៅអាមេរិក បណ្តាលឱ្យមានករណីឆ្លងលើសពី ៤០.៥ ភាគរយ ។ តាមស្ថិតិ នៃឃ្លាំងចែករំលែក ទិន្នន័យជំងឺគ្រុនផ្តាសាយសកល (GISAID)បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលបីឆ្នាំកន្លងមក នៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុស បម្លែងថ្មីប្រភេទទាំងអស់ ។
ហេតុនេះហើយ សហរដ្ឋអាមេរិក គួរចែករំលែកនូវព័ត៌មាន អំពីការរីករាលដាល នៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុសជាមួយអង្គការ សុខាភាពពិភពលោក និងសហគមន៍អន្តរជាតិ ដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព ហើយឆ្លើយតបយ៉ាងសកម្ម នូវការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិ ។ ពិភពលោកទាំងមូលកំពុង ទន្ទឹមរង់ចាំការឆ្លើយតប របស់អាមេរិក ។

ការប្រយុទ្ធប្រឆាំងជំងឺឆ្លង ត្រូវការកិច្ចសហប្រតិបតិ្តការសកល ។ ប្រសិនបើប្រទេសណាមួយ រកឃើញវីរុសបម្លែងថ្មី នោះ ពួកគេសុទ្ធតែមានទំនួលខុសត្រូវ និងកាតព្វកិច្ចក្នុងការចែករំលែកយ៉ាងទាន់ហេតុការណ៍នូវព័ត៌មានពាក់ព័ន្ធជាមួយអង្គការសុខាភាពពិភពលោក និងសហគមន៍អន្តរជាតិ មានតែធ្វើអ៊ីចឹង ទើបអាចផ្តល់ពេលវេលា សម្រាប់ការតាមដានស៊ើប អង្កេតបែបវិទ្យាសាស្រ្ត ។
យោងតាមលទ្ធផល នៃការពិនិត្យតាមដានរបស់ឃ្លាំង ចែករំលែកទិន្នន័យជំងឺ គ្រុនផ្តាសាយសកល (GISAID) បានបង្ហាញថា បច្ចុប្បន្ននេះ វីរុសបម្លែងថ្មី ប្រភេទ XBB.១.៥ ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ យ៉ាងហោចណាស់ចំនួន ៧៤ ។ ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកឱ្យដឹងថា អ្នកជំនាញមួយចំនួន សម្គាល់ឃើញថា វីរុសបម្លែងថ្មីប្រភេទនេះ ប្រហែលជាបង្កបង្កើតឡើង នៅក្នុងសហរដ្ឋអាមេរិក ។

ដូច្នេះ តើវីរុសបម្លែងថ្មី ប្រភេទ XBB.១.៥ កើតមានមុនគេបង្អស់នៅទីណា ? តើវារីករាលដាលយ៉ាងដូចម្តេច ? តើរដ្ឋាភិបាលអាមេរិក បានចាត់វិធានការឆ្លើយតបឬទេ ? សំដៅចំពោះការចោទជាមន្ទិលសង្ស័យ ដ៏សមហេតុផល របស់មជ្ឈដ្ឋាន ខាងក្រៅ សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតភ្លាមៗ ព្រមទាំងចែករំលែកនូវព័ត៌មាន ពាក់ព័ន្ធជាមួយសហគមន៍អន្តរជាតិ ដោយទាន់ពេលវេលា ។ ប្រការនេះមិនត្រឹមតែទទួលខុសត្រូវ ចំពោះប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏អាចជួយសហគមន៍ អន្តរជាតិឱ្យរកបានមធ្យោបាយឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឱ្យវីរុសបម្លែងថ្មី រីករាលដាលនៅទូទាំងពិភពលោក ថែមមួយកម្រិតទៀត ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមក វីរុសកូវីដ ១៩ ដែលបាននិងកំពុងរាតត្បាត នៅសហរដ្ឋអាមេរិក នៅតែបម្លែងថ្មីជាបន្តបន្ទាប់ ដែលសក្តិសមនឹង ឋានៈជា”ប្រទេសជាប់លេខមួយ ក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ និងជាប្រទេសទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ មូលហេតុសំខាន់ មួយនៅពីក្រោយគឺ សហរដ្ឋអាមេរិក បាននិងកំពុងប្រកាន់អាកប្បកិរិយា មិនបើកចំហនិងគ្មានតម្លាភាព ចំពោះព័ត៌មានអំពីការរីករាល ដាល នៃជំងឺកូវីដ ១៩ ។ ឧទាហរណ៍ដូចជា ទស្សនាវដ្តីវេជ្ជសាស្ត្រ អង់គ្លេស《The BMJ》 ដែលជាទស្សនាវដ្ដី ជំនាញវេជ្ជសាស្ត្រលំដាប់កំពូល របស់ពិភពលោកបានចេញផ្សាយអត្ថបទកាលពីខែកក្កដា ឆ្នាំ ២០២០ ថា ការសិក្សាស្រាវជ្រាវបានបង្ហាញថា គិតមកទល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក គឺ ជិត ៤ លាននាក់ដែលខ្ពស់ជាងចំនួន ២ លាន ៦ សែន ៧ ម៉ឺននាក់ ដែលរដ្ឋាភិបាលអាមេរិក បានរាយការណ៍នោះ ។ កាលពីខែមីនា ឆ្នាំ ២០២១ លោក Tom Frieden អតីតប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានលើកឡើងថា “ការខ្វះព័ត៌មានដ៏ត្រឹមត្រូវនិងទាន់ពេលវេលា គឺជាមូលហេតុធំបំផុតមួយ ដែលបណ្តាលឱ្យសហរដ្ឋអាមេរិក ទទួលបរាជ័យក្នុងការទប់ទល់នឹង ការរីករាលដាលនៃជំងឺកូវីដ ១៩ ។”

ក្នុងរយៈពេល៣ឆ្នាំ កន្លងមក សហរដ្ឋអាមេរិកប្រកាន់ អាកប្បកិរិយាមិនស្មោះត្រង់ និង មិនទទួលខុសត្រូវ ជាប់រហូតក្នុងការប្រកាស ជាសាធារណៈនូវព័ត៌មាន អំពីការរីករាលដាល នៃជំងឺឆ្លងដែលបណ្តាលឱ្យ សហគមន៍អន្តរជាតិរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ ត្រូវអង្គការសុខាភាពពិភពលោក កំណត់ថាជា”វីរុសជំនាន់ក្រោយ ដែលមានសមត្ថភាពរាតត្បាតខ្លាំងបំផុត”ក្នុងវីរុសបម្លែងថ្មី Omicron ហើយព្រមានថា វាប្រហែលនឹងបណ្តាលឱ្យមនុស្សកាន់ តែច្រើនឆ្លងជំងឺកូវីដ ១៩ ។ និយាយចំពោះសហរដ្ឋអាមេរិក ដែលជា”ប្រទេសជាប់លេខមួយ ក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ គឺ ដល់ពេលដែលត្រូវប្រកាស ជាសាធារណៈនូវទិន្នន័យអំពីការរីករាលដាល នៃជំងឺកូវីដ ១៩ ពិភពលោកទាំងមូល មានសិទ្ធិដឹងការពិត !

To Top