ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រូវការពេលវេលានិងថវិកាច្រើន ដើម្បីផ្គត់ផ្គត់រថក្រោះ ឲ្យអ៊ុយក្រែន តាមការសន្យា

បរទេស៖ ក្រុមហ៊ុនអ្នកផលិតអាវុធធំបំផុត របស់ប្រទេសអាល្លឺម៉ង់ Rheinmetall កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាង និងលើកឡើង ថាការបញ្ជូនរថក្រោះ Leopard ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៣ គឺជាកិច្ចការងារដែលមិនអាចធ្វើទៅរួច នោះឡើយ។

ក្រុមហ៊ុនដដែលបានបញ្ជាក់ទៀតថា កិច្ចការងារដ៏លំបាកនេះ មិនអាចសម្រេចបានឡើយ ក្នុងឆ្នាំនេះទោះបីជាមានការប្រកាស បើកភ្លើងខៀវ ពីសំណាក់រដ្ឋាភិបាល ទៅហើយក្តីពីព្រោះថា រថក្រោះទាំងនោះ ត្រូវឆ្លងកាត់ដំណាក់កាល រុះរើនិងថែរក្សាជួសជុល ជាមុនសិន។

ថ្លែងបញ្ជាក់ប្រាប់ទៅកាន់ កាសែតក្នុងស្រុក The Bild ក្រុមហ៊ុនក៏បានបង្ហាញដែរថាបច្ចុប្បន្នខ្លួន មានរថក្រោះប្រភេទ Leopard 2 ចំនួនត្រឹមតែ២២គ្រឿង ខណៈដែលរថក្រោះប្រភេទ Leopard 1 មានប្រមាណជា៨៨គ្រឿង ហើយដំណើរការនៃការជួសជុល និងរៀបចំបញ្ចូន ទៅកាន់ប្រទេសផ្សេងនោះ គឺត្រូវការចំណាយ រហូតទៅដល់ រាប់រយលានដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថារដ្ឋាភិបាល ទីក្រុងគៀវ ជាយូរមកហើយតែងតែ បានប្រកាសទាមទារឲ្យបណ្តាប្រទេសលោកខាងលិច ក្នុងការជួយគាំទ្រនិងផ្គត់ផ្គង់ រថក្រោះជាច្រើនដើម្បី ប្រយុទ្ធប្រឆាំងជាមួយនឹង ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top