ព័ត៌មានអន្តរជាតិ

ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ តើលោក Xi Jinping បានទិញទំនិញអ្វីខ្លះ សម្រាប់អបអរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន

បុណ្យចូលឆ្នាំថ្មីប្រពៃពីចិន គឺជាពិធីបុណ្យប្រពៃណី ដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសចិន ប្រជាជនចិន ទិញទំនិញ សម្រាប់អបអរចូលឆ្នាំថ្មី គឺមានសារៈសំខាន់ខ្លាំងណាស់ ។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី មិនថាទៅដល់ទីណាក្តី លោកXi Jinpingតែងតែសួរប្រជាជនថា ៖ សុខសប្បាយជាទេ មានបានទិញអីវ៉ាន់ សម្រាប់ឆ្នាំថ្មីដែរឬទេ ។ ហើយលោក បានមើលយ៉ាងម៉ត់ចត់ទាំងខាង ក្នុងនិងខាងក្រៅផ្ទះ ទាំងខាងមុខនិងខាងក្រោយ ហើយបាន សួរនាំច្បាស់លាស់។ លោកបាននិយាយថា ៖ «ប្រជាជនត្រៀមរបស់របរសម្រាប់ឆ្នាំថ្មី បានយ៉ាងល្អ មានបរិយាកាសចូលឆ្នាំ ទើបខ្ញុំទុកចិត្ត»។

លោក Xi Jinpingខ្លួនឯងក៏ទិញទំនិញពិសេសៗ សម្រាប់ឆ្នាំថ្មីផងដែរ ដូចជានំបំពង នំផ្អែម សាច់គោភីងយ៉ាវ ទឹកខ្មេះសម្រាប់ហូបគាវជាដើម។
ថ្ងៃទី២៤ខែមករា ឆ្នាំ ២០១៧លោក Xi Jinping ដើរចូលទៅភូមិតូចមួយ ក្នុង ខេត្តHebei ទាំងអាកាសធាតុ ត្រជាក់ខ្លាំងហើយធ្លាក់ព្រិល ។ ពេលលោកទៅដល់ផ្ទះមួយ លោកបានពិនិត្យមើលថាតើមានអាហារគ្រប់គ្រាន់ នៅក្នុងផ្ទះហើយឬនៅ តើក្នុងផ្ទះមានកម្តៅគ្រប់គ្រាន់ ដែរឬទេ ។ ដោយឃើញអាហារ សម្រាប់ចូលឆ្នាំថ្មី ដាក់ពេញក្នុងផ្ទះអ្នកភូមិ លោក Xi Jinping បានសួរទាំងញញឹមថា៖ “នំនេះហៅថានំ‘ញញឹម‘ មែនទេ? អាចចែករំលែក បន្ដិច បានទេ? លោកយកមួយដុំមកភ្លក់ ហើយសរសើរថា មានរសជាតិឆ្ងាញ់ ហើយនិយាយអំពីរឿង
ទិញទំនិញចូល ឆ្នាំថ្មី របស់ខ្លួនថា “សព្វថ្ងៃខ្ញុំតែងតែទិញនំបំពងនិង នំផ្អែមសម្រាប់ថ្ងៃបុណ្យ” ។

ពេលខ្លះ លោក Xi Jinping ចេញលុយខ្លួនឯងទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយ គាំទ្រចំពោះផលិតផលពិសេសក្នុងស្រុក ។
នៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៅទីក្រុងបុរាណ Pingyao នៃខេត្ត Shanxiប្រទេសចិន លោក Xi Jinping បានទិញផលិតផលពិសេស សម្រាប់ឆ្នាំថ្មីដូចជា សាច់គោ Pingyao និងទឹកខ្មេះសម្រាប់ហូបគាវ។ កាលពី៥ឆ្នាំមុន ជិតដល់បុណ្យចូលឆ្នាំ ថ្មីចិន នៅក្នុងភូមិ Zhanqi ក្រុង Chengdu ខេត្ត Sichuan អ្នកភូមិបានយកស្បែកជើង ក្រណាត់ធ្វើដោយដៃមួយគូមកជូនលោក ។ លោក Xi Jinping ញញឹម ហើយនិយាយថា “ខ្ញុំចេញលុយទិញមួយគូ!” តាមរយៈរឿងរ៉ាវតូចៗទាំងនេះ ប្រជាជនមានអារម្មណ៍ថា លោកមានចិត្តសប្បុរសរួសរាយរាក់ទាក់ និងសាមញ្ញ“មិនវាយឬកទេ”៕

To Top