ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីកម្រិត៦រិច,៣រ៉ិចទ័រ បានអង្រួននៅកោះ Izu របស់ប្រទេសជប៉ុននៅម៉ោង៤និង៤៩ ត្រូវនឹងម៉ោងសកល នៅថ្ងៃចន្ទនេះ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងដូច្នេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ដែលមានជម្រៅ៤០៩.០៨៨គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូងថា ស្ថិតនៅរយៈទទឹង ២៩.០០០៥ដឺក្រេប៉ែកខាងជើង និងរង្វាស់១៣៩.៣៤៦៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
ក្រោយពីមានគ្រោះរញ្ជួយដីកើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ ចុះផ្សាយពីករណីស្លាប់ រឺរបួស និងមានរលកយក្សស៊ូណាមិ កើតឡើងនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា