ព្រឹកថ្ងៃទី១៦ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាល ជាមួយគណៈកម្មាធិការមជ្ឈិម នៃបណ្តាគណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន តំណាងនៃឥស្សរជនមិន បានចូលរួមគណបក្សណាមួយ ព្រមនិងអបអរសាទរថ្ងៃបុណ្យចូលរួមឆ្នាំថ្មី ប្រពៃណីចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានតាងនាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសមាជិកថ្នាក់ដឹកនាំដែល ជាប់ឆ្នោតថ្មីនៃគណៈកម្មាធិការ គណបក្សប្រជាធិបតេយ្យនានា និងសមាគមឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយសួរសុខទុក្ខយ៉ាងស្មោះ និងជូនពរឆ្នាំថ្មីដល់គណបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនដែលមិនបានចូលរួម គណបក្សណាមួយ និងសមាជិកនៃរណសិរ្សរួបរួម។
លោកបានលើកឡើងថា ឆ្នាំ២០២៣ ជាឆ្នាំចាប់ផ្តើមដែលរៀនសូត្រ និងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ក្តីសង្ឃឹម និងបញ្ហាប្រឈមស្ថិតមានជាមួយគ្នា សង្ឃឹមថា អ្នកទាំងអស់អាចរៀនសូត្រ និងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដើម្បីបំពេញភារកិច្ចដោយស្មារតី រឹតតែខិតខំប្រឹងប្រែង ហើយដើរតួនាទីកាន់តែច្រើន ក្នុងការប្រមូលផ្តុំកម្លាំងកាយ និងចិត្តដើម្បីបម្រើស្ថានភាពទូទៅ ព្រមទាំងលើកទឹកចិត្តសមាជិកទាំងអស់ និងប្រជាជនរួមសាមគ្គីគ្នាខំប្រឹងតស៊ូ ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕