ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា វាយប្រហារពីលើអាកាស សម្លាប់អ្នកភូមិ ៥នាក់ នៅភាគខាងជើងរដ្ឋការ៉ែន

បរទេស៖ ការវាយលុកពីលើអាកាស របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបំផ្លាញផ្ទះចំនួន ១០ខ្នង និងព្រះវិហារ Baptist មួយ នៅក្នុងស្រុក Hpapun (Mutraw) ភាគខាងជើងរដ្ឋ Karen កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានសម្លាប់អ្នកស្រុកចំនួន ៥ នាក់ រួមទាំងកុមារអាយុ ២ ឆ្នាំម្នាក់ផងដែរ។

យោងតាមសារព័ត៌មាន The Myanmar Now ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា អគារសិក្សាចំនួនពីរ ព្រះវិហារកាតូលិកមួយ និងផ្ទះចំនួន ២១ខ្នងក៏បានរងការខូចខាតផងដែរ, នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមសិទ្ធិមនុស្ស Karen Human Rights Group (KHRG)។

ម្តាយរបស់កុមារ ដែលជាបូជាចារ្យកាតូលិក និងគ្រូគង្វាលនៅវិហារ Baptist ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ KHRG ដែលបាននិយាយថា ការវាយលុកពីលើអាកាស បានវាយប្រហារលើភូមិ Lay Wah ដែលស្ថិតនៅចម្ងាយប្រហែល ៥០ម៉ាយ ភាគពាយព្យនៃទីក្រុង Hpapun ។

ទោះបីជាការវាយប្រហារ តាមអាកាសបានវាយប្រហារ សាលារៀនក៏ដោយ ប៉ុន្តែការវាយប្រហារនេះ បានធ្វើឡើងនៅថ្ងៃឈប់សម្រាក ហើយមិនបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់សិស្សសាលាដែលចូលរៀននោះទេ។

ជន​ជាតិ​ខារ៉ែន​ម្នាក់​ដែល​រស់​នៅ ​តាម​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា ក្បែរ​តំបន់​ដែល​រង​ការ​ វាយ​ប្រហារ​បាន​និយាយ​ថា​៖ «កុមារ​ទាំង​អស់​អាច​ត្រូវ​បាន​គេ​សម្លាប់​ប្រសិន​បើ​ករណី​នេះ​ កើត​ឡើង​នៅ​ថ្ងៃ​សិស្សរៀន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top