ព័ត៌មានអន្តរជាតិ

មេទ័ពជើងគោកអង់គ្លេសថា រថកោះរបស់ខ្លួន នឹងអ៊ុយក្រែន ឱ្យអ៊ុយក្រែន យកឈ្នះរុស្ស៊ី និងធ្វើឱ្យយើងមានសុវត្ថិភាពជាងមុន

បរទេស៖ ខណៈពេលដែលសាទរចំពោះការសន្យាផ្តល់រថក្រោះ Challenger 2 ដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ, អគ្គសេនាធិការនៃកងទ័ព អង់គ្លេសបានព្រមានកាលពីថ្ងៃចន្ទថា ការសន្យានេះនឹងជះឥទ្ធិពលអាក្រក់ ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ហើយបានស្នើសុំមូលនិធិបន្ថែម សម្រាប់សព្វាវុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Sir Patrick Sanders បានសរសេរនៅក្នុងកំណត់ហេតុផ្ទៃក្នុង និងដោយយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ BBC ថា ការបញ្ជូនរថក្រោះចំនួន ១៤ គ្រឿងទៅកាន់អ៊ុយក្រែននឹងធ្វើឱ្យកងទ័ពអង់គ្លេស “ចុះខ្សោយជាបណ្ដោះអាសន្ន” ។

លោក Sanders បានកត់សម្គាល់ថា “គ្មានការងឿងឆ្ងល់ទេថាជម្រើសរបស់យើងនឹងជះ ឥទ្ធិពលដល់សមត្ថភាព របស់យើង ក្នុងការប្រមូលផ្តុំកងទ័ពប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរ និងយូរអង្វែងដែលរុស្ស៊ីបង្ហាញ និងបំពេញកាតព្វកិច្ច ណាតូរបស់យើង” ដោយបន្ថែមលោកថា វាមានសារៈសំខាន់ណាស់ដែល “សមត្ថភាពប្រយុទ្ធ” របស់កងទ័ពត្រូវបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណាក៏ដោយ លោក Sir Patrick Sanders ក៏បានអះអាងថា អ៊ុយក្រែននឹងដាក់រថក្រោះឱ្យ “ប្រើប្រាស់បានល្អ” ហើយថាការជួយពួកគេកម្ចាត់រុស្ស៊ី “ធ្វើឱ្យយើងមានសុវត្ថិភាពជាងមុន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top