ព័ត៌មានអន្តរជាតិ

ឥណ្ឌា នាំចូលប្រេងរបស់រុស្ស៊ី កើនឡើងដល់ទៅ ៣៣ដង

បរទេស៖ យោងតាមទិន្នន័យដែលបានមកពី Vortexa កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញឲ្យយើងឃើញថា
ទំហំនៃការបញ្ជាទិញប្រេងឆៅ ពីរុស្សីដោយប្រទេសឥណ្ឌា មានកំណើនកើនឡើងខ្លាំងបំផុត ក្នុងខែធ្នូកន្លងទៅនេះដែលវា
បានធ្វើឲ្យអត្រាកំណើនប្រចាំឆ្នាំ មានរហូតទៅដល់៣៣ដង។

ប្រទេសឥណ្ឌាគឺជា អ្នកនាំចូលប្រេងធំបំផុតលេខ៣ របស់ពិភពលោកដោយក្នុងនោះ គិតជាតួលេខប្រចាំថ្ងៃកាលពីឆ្នាំទៅឥណ្ឌា អាចធ្វើការបញ្ជាទិញ ប្រេងបានរហូតទៅដល់ ១.២លានបារ៉ែល ក្នុងមួយថ្ងៃហើយក៏បានធ្វើឲ្យរុស្សី ក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់រុស្សី ជំនួសឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់អស់រយៈពេលជាច្រើនខែ កន្លងមកហើយដែរ។

គួរឲ្យដឹងដែរថាក្រុមហ៊ុន អ្នកផលិតប្រេងរបស់ឥណ្ឌា បានទទួលអត្ថប្រយោជន៍ពីការ នាំចូលប្រេងរបស់ប្រទេសរុស្សី ជាមួយនឹងតម្លៃបញ្ចុះភាគរយខ្លាំង តាំងតែពីឆ្នាំកន្លងមកម្ល៉េះ ជាពិសេសបន្ទាប់ពីលោកខាងលិច បានបន្តដាក់ទណ្ឌកម្មជាច្រើន មកលើប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top