ព័ត៌មានអន្តរជាតិ

មន្ត្រីចារកម្មជាន់ខ្ពស់រុស្ស៊ី ពន្យល់មូលហេតុដែលធ្វើឲ្យ វិបត្តិនៅអ៊ុយក្រែន នឹងគ្មានច្រកផ្លូវចេញ

បរទេស៖ ប្រធានចារកម្មរបស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបកស្រាយ និងពន្យល់ពីមូលហេតុសំខាន់ៗ ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងគៀវមិនអាច ផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹង កិច្ចចរចាដើម្បីសន្តិភាពណាមួយ បានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គុ ដោយសារតែក្នុងនោះមានការរារាំង ពីខាងក្រោយពីសំណាក់អាមេរិកនិ ងបណ្តាប្រទេសលោកខាងលិច ជាច្រើនផ្សេងទៀត។

លោក Naryshkin បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកដឹកនាំក្រៅប្រទេស ដែលស្ថិតពីក្រោយរបបដឹកនាំ របស់អ៊ុយក្រែនមិនព្រមអនុញ្ញាតិឲ្យ រដ្ឋាភិបាលក្រុងគៀវក្នុងការរៀបចំ ការងារណាមួយដែលអាចឈានទៅដល់ ការចរចាដើម្បីសន្តិភាពបានឡើយ។

លោកបន្តថាកាលពីមុនកិច្ចចរចា ដើម្បីសន្តិភាពបានទទួលសញ្ញា យ៉ាងវិជ្ជមាននៅក្នុងពេលដែល កំពុងពិភាក្សាគ្នារវាងរុស្សី និងអ៊ុយក្រែននៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល កាលពីចុងខែមិនាកន្លងទៅហើយ ស្ទើរតែឈានទៅដល់ ការព្រមព្រៀងចុងក្រោយផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន រដ្ឋាភិបាលក្រុងឡុង បានចេញមករារាំងការសម្រេចចិត្ត របស់អ៊ុយក្រែននិងជំរុញឲ្យ មានការផ្លាស់ប្តូរការសម្រេចចិត្ត ភា្លមផ្ទុយពីអ្វីដែលបានពិភាក្សាគ្នា ក្នុងទីក្រុងអ៊ីស្តង់ប៊ូលពីព្រោះថា ពួកគេបានចំណាយលុយ និងវិនិយោគប្រាក់អស់រាប់ពាន់លានដុល្លារ មកហើយលើអ៊ុយក្រែនទាំងដែលមិនទាន់ បានទទួលបានប្រយោជន៍អ្វីទៅវិញនៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top