ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន និងអាល្លឺម៉ង់ ពិភាក្សាគ្នាលើបញ្ហា ការពារជាតិ

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelenksy កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការអះអាងថា លោកពិតជាបានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតី នៃប្រទេសអាល្លឺម៉ង់ ពិតមែនទៅលើបញ្ហា នៃការការពារជាតិរវាងប្រទេស ទាំងពីរតាមរយៈវិដេអូខល ។

លោក Zelensky បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា លោកក៏បានពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំអាល្លឺម៉ង់ ទៅលើបញ្ហាស្ថានភាព នៅសមរភូមិជួរមុខ របស់អ៊ុយក្រែន ផងនិងជាពិសេសភាពចាំបាច់ នៃការបង្កើនជំនួយ ជាយោធា សម្រាប់រដ្ឋាភិបាលក្រុងគៀវ នៅពេលបច្ចុប្បន្ននេះផងដែរ ។

ក្នុងនោះផងដែរលោក Zelensky បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះប្រធានាធិបតីអាល្លឺម៉ង់ លោកFrank Walter Steinmeier ផងដែរ ចំពោះការខិតខំជួយគាំទ្រ មកលើប្រទេសអ៊ុយក្រែន នាពេលកន្លងមកទាំង សព្វាវុធនិងហិរញ្ញវត្ថុនិង មនុស្សធម៍។

គួរឲ្យដឹងដែរថា ក្រៅពីនោះផែនការ ព្រាងសម្រាប់ការចរចា ដើម្បីសន្តិភាពក៏ត្រូវបានយកមកពិភាក្សាផងដែរ ដែលនាំចាំបានថា មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏ធ្លាប់បានលើកឡើងរួចមកហើយនូវការ ទាមទារទាំង១០ចំណុច របស់អ៊ុយក្រែន នៅក្នុង កិច្ចប្រជុំ G20 ដែលធ្លាប់បានធ្វើឡើង កាលពីខែវិច្ឆិកានៅក្នុងប្រទេស ឥណ្ឌូនេស៊ី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top