ព័ត៌មានអន្តរជាតិ

លោក Lavrov សាទរទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ហើយចោទប្រកាន់អាមេរិក ពីបទបង្ករឿង

ម៉ូស្គូ៖ អ្នកការទូតកំពូលរបស់រុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា លោកខាងលិចកំពុងស្វែងរកមធ្យោបាយ ដើម្បីខឹងចិន ចំពោះបញ្ហាជាច្រើន រួមទាំងបញ្ហាតៃវ៉ាន់ និងទីបេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសាទរចំពោះសមយុទ្ធយោធារួមគ្នា រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ជាសកម្មភាព ដែលពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រថ្មីរបស់ភាគីទាំងពីរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោក Lavrov ក៏បានចោទប្រកាន់លោកខាងលិចថា កំពុងស្វែងរកវិធីធ្វើឱ្យចិនខឹងសម្បារ ចំពោះបញ្ហាជាច្រើនដូចជាស្ថានភាពរបស់ទីបេ និងតៃវ៉ាន់។

លោកបានលើកឡើងថា ប្រទេសចិន មានឥទ្ធិពលខ្លាំងពេកសម្រាប់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ដោយខ្លួនឯង ដូច្នេះក្រុងវ៉ាស៊ីនតោន កំពុងត្រូវបានបង្ខំឱ្យ “ប្រមូលផ្តុំ” លោកខាងលិចដើម្បីគាំទ្រ របៀបវារៈប្រឆាំងនឹងទីក្រុងប៉េកាំងរបស់ខ្លួន។

នៅពេលដែលសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើង ចិន និងរុស្ស៊ីបានទុកចោលការមិនទុកចិត្តគ្នា ទៅវិញទៅមកជាច្រើនទសវត្សរ៍ ហើយបានបង្កើនសមយុទ្ធយោធា ដើម្បីតម្រឹមគោលនយោបាយការបរទេសរបស់ពួកគេ។

 ពួកគេបានចុះហត្ថលេខាលើភាពជាដៃគូ “គ្មានដែនកំណត់” កាលពីខែកុម្ភៈមុនប៉ុន្មានថ្ងៃមុនពេលទីក្រុងម៉ូស្គូបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលទៅក្នុងអ៊ុយក្រែន ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេបានរីកដុះដាល ខណៈដែលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិចបានធ្លាក់ចុះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top