បរទេស៖ធនាគារដែលធំបំផុត និងមានភាពល្បីល្បាញបំផុតរបស់ប្រទេសរុស្សី Sber ឬ Sberbank ត្រូវបាន rt.com ចេញផ្សាយថា បានកំពុងចាប់ផ្តើមបើកដំណើរ ប្រតិបត្តិការរបស់ខ្លួនហើយនៅក្នុងតំបន់ Crimea ។
សេចក្តីប្រកាសដោយធនាគារផ្ទាល់ ដែលបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ គឺជាប្រតិបត្តិការដំបូងបំផុតរបស់ខ្លួនគិត ចាប់តាំងតែពីពេលដែលCrimea បានបោះឆ្នោតធ្វើ ប្រជាមតិដើម្បីចូលរួមជាមួយ នឹងប្រទេសរុស្សីតាំងតែពី៩ឆ្នាំ មុនមកម្ល៉េះ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលដែល Sber បានក្លាយទៅជាគោលដៅទទួល រងទណ្ឌកម្មប្រឆាំងដោយបណ្តា ប្រទេសនៅតំបន់អឺរ៉ុបនិងអាមេរិករួចមកដោយសារប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ុយក្រែន នោះ លោកឧបនាយករដ្ឋមន្ត្រីរុស្សី Georgy Muradov តែងតែបានអំពាវនាវឲ្យធនាគារនេះ ក្នុងការបើកដំណើរការរបស់ ខ្លួននៅក្នុងតំបន់នេះតាមឆាប់បំផុត ដែលអាចធ្វើទៅបាន។
រំលឹកដែរកាលពីខែមិនាកន្លងទៅប្រធានាធិបតីរុស្សីលោក Vladimir Putin បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនអាជីវកម្មធំ និងធនាគារផងក្នុងការបើកដំណើរការប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់ Crimea ទោះបីជាប្រឈមមុខទៅ នឹងទណ្ឌកម្មក្តី៕
ប្រែសម្រួល៖ស៊ុនលី