ព័ត៌មានអន្តរជាតិ

កាណាដា បន្តផ្តល់រថយន្តយោធា ជាង២០០គ្រឿង ទៀតឲ្យអ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រទេសកាណាដាបានសម្រេច ក្នុងការផ្តល់ជំនួយ ជារថយន្តយោធាប្រមាណជា ២០០គ្រឿងទៀត ហើយទៅឲ្យប្រទេស អ៊ុយក្រែន ដែលវា គឺជាកញ្ចប់ជំនួយយោធាថ្មីមួយទៀត ធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសកាណាដា។

សេចក្តីប្រកាស ដែលបានធ្វើឡើង នៅក្នុងពេលដែលវត្តមាន របស់រដ្ឋមន្ត្រី ក្រសួងការពារជាតិ របស់ប្រទេសកាណាដា នៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ហើយកាណាដា បានរៀបរាប់ទៀតថា រថយន្តទាំងនោះ គឺជាសព្វាវុធ ដែលរដ្ឋាភិបាលបានបញ្ជាទិញថ្មីៗ ពីក្រុមហ៊ុនអ្នកផលិត ក្នុងស្រុក Roshel ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ontario និងមានតម្លៃ សរុបប្រមាណជា៩០លានដុល្លារ កាណាដាឬត្រូវជា ៧២លានដុល្លារអាមេរិក។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលកាណាដា បានផ្តល់ជំនួយជាច្រើនរួច មកហើយទៅឲ្យប្រទេសអ៊ុយក្រែន គិតចាប់តាំងតេពីខែកុម្ភៈមកម្ល៉េះ បូករួមទាំងប្រព័ន្ធការពារ មីស៊ីល National Advanced Surface-to-Air
រថយន្តយោធាជាច្រើនរយគ្រឿង អាវធុប្រឆាំងរថក្រោះព្រមទាំងការ បណ្តុះបណ្តាលដល់យោធាអ៊ុយក្រែន ជាង៣៥០០០នាក់គិតចាប់តាំង តែពីឆ្នាំ២០១៥មកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top