ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន សម្តែងការជូនពរឆ្នាំថ្មី ប្រពៃណីចិន ចំពោះប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតចូលមកដល់ ល្ងាចថ្ងៃទី១៨ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាល ផ្ទាល់ជាមួយ មហាជន នៅតំបន់ជាច្រើនដូចជាខេត្ត Heilongjiang ខេត្ត Fujian ភូមិភាគស្វយ័តXinjiang ខេត្ត Henan ខេត្តSichuan និងប៉េកាំង ជាដើមតាមប្រព័ន្ធវីដេអូ ដោយបានសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបុគ្គលិកវេជ្ជសាស្ត្រ ដែលប្រចាំការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ , មនុស្សចាសនៅមណ្ឌលសុខុមាលភាពសង្គម , បុគ្គលិករោងចក្រផ្គត់ផ្គង់ថាមពល , បុគ្គលិកការងារនៅស្ថានីយរទេះភ្លើង , អ្នកលក់កសិផលក្នុងផ្សារ កម្មាភិបាលនៅភូមិនិងមហាជន ដើម្បីសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេស ។

ក្រោមសំឡេងទះដៃសាទរ ដ៏សប្បាយរីករាយនិង កក់ក្តៅរបស់មហាជនគ្រប់ទីកន្លែង លោក Xi Jinping បានគូសបញ្ជាក់ថា តាមទម្លាប់ឆ្នាំមុនៗ ពេលនេះខ្ញុំនឹងចុះទៅមូលដ្ឋាន ដើម្បីសួរសុខទុក្ខអ្នកទាំងអស់ដោយផ្ទាល់ ។ ឆ្នាំនេះជួបតាមអនឡាញ គឺអាចឃើញកន្លែងកាន់តែច្រើន ទាំងភាគខាងកើត ខាងលិចខាងត្បូង ខាងជើង និង ភាគកណ្តាលប្រទេស អាចមើលឃើញទឹកមុខ ដ៏មានសុភមង្គលនិង សប្បាយរីករាយខ្លាំង របស់អ្នកទាំងអស់គ្នា ដែលនៅគ្រប់ទីតំបន់ទូទាំងប្រទេស ។ ថ្ងៃដាច់ឆ្នាំចាស់ និងចូលឆ្នាំថ្មី ជាថ្ងៃបុណ្យប្រពៃណី របស់ប្រជាជាតិចិន ជាថ្ងៃសប្បាយរីករាយ សម្រាប់ ក្រុមគ្រួសាររាប់ សែនរាប់ម៉ឺន ដែលជួបជុំលា ឆ្នាំចាស់ទទួលឆ្នាំថ្មី ។ បំណងប្រាថ្នាដ៏ធំបំផុត របស់ខ្ញុំគឺអ្នកទាំងអស់គ្នា អាចចូលឆ្នាំ ដោយសប្បាយរីករាយ ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងធានា ជាក់លាក់នូវការផ្គត់ផ្គង់ ថាមពល ទំនិញគ្រឿងឧបភោគ បរិភោគនិង សម្ភារៈប្រើប្រាស់ជាដើម ជាពិសេសនឹងអនុវត្តយ៉ាងម៉ត់ ចត់នូវវិធានការបង្ការ និង ការពារជំងឺឆ្លងក្នុងដំណាក់កាលថ្មីឱ្យល្អ ដើម្បីឱ្យប្រជាជន គ្រប់ជនជាតិទូទាំងប្រទេសចូលឆ្នាំថ្មី ដោយទុកចិត្តសិរីមង្គល និងរីករាយ ។

លោកបានបន្តថា នៅឆ្នាំទៅយើងបានរួមគ្នា ធ្វើការខិតខំតស៊ូ បានយកឈ្នះឧបសគ្គនិងបញ្ហាគ្រប់ប្រភេទ។ ឆ្នាំថ្មីខាងមុខនេះ នឹងចាប់ផ្តើមអនុវត្តស្មារតី សមាជបក្សកុម្មុយនីស្តចិន លើកទី២០ដោយគ្រប់ជ្រុងជ្រោយ ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពង្រឹងជំនឿចិត្ត រួមចិត្តរួមថ្លើមធ្វើការតស៊ូជាមួយគ្នា មុខជាអាចទទួលបានសមិទ្ធផល កាន់តែធំនៅឆ្នាំថ្មីជាមិនខាន!

To Top