ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ចង់បង្កើនជំនួយ ដល់តំបន់ជួរមុខរបស់ អ៊ុយក្រែន

យូអិន៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួនមានគោលបំណងបង្កើនក្បួនដឹកជញ្ជូនជំនួយទៅកាន់ផ្នែកខ្លះនៃអ៊ុយក្រែន “នៅជិតតំបន់ជួរមុខ” ដែលគាំទ្រដល់អ្នកស្ម័គ្រចិត្ត និងអង្គការក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការិយាល័យសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្បួនរថយន្ត ៧ គ្រឿងបានទៅដល់ទីក្រុង Vovchansk ក្នុងតំបន់ Kharkiv ដែលមានចម្ងាយតែ ៥ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។

ការចេញផ្សាយនេះបានឲ្យដឹងថា “សហគមន៍នេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយអរិភាពជាច្រើនខែ ហើយមនុស្ស ៤៥០០នាក់ដែលបន្តនៅទីនោះពឹងផ្អែកលើជំនួយមនុស្សធម៌ ដើម្បីបំពេញតម្រូវការរបស់ពួកគេ” ។

ក្បួននេះបានផ្គត់ផ្គង់សម្ភារអនាម័យ ភួយ អំពូលសូឡា ថង់គេង និងឧបករណ៍សម្រាប់ជម្រកសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋជាង ១០០០ គ្រួសារ ដែលផ្តល់ដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ។

ក្នុង​ចំណោម​អ្នក​ចូល​រួម​ក្នុង​ក្បួន គឺ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ដែល​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស។ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលឈ្មួញកណ្តាលរបស់អង្គការសហប្រជាជាតិបានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំមុន រួមជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលមានគោលបំណងផ្គត់ផ្គង់ទីផ្សារជាមួយនឹងអាហារ និងជី ចំពេលមានការខ្វះខាតជាសាកល និងការកើនឡើងតម្លៃដែលកាន់តែធ្ងន់ធ្ងរឡើងដោយវិបត្តិអ៊ុយក្រែន ឥឡូវនេះបានអនុញ្ញាតឱ្យ ១៧,៨លានតោនឈានដល់តម្រូវការរាប់លាននាក់នៅទូទាំងពិភពលោក៕ប្រែសម្រួល ឈូក បូរ៉ា

To Top