បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់កោះនេះបានចុះបញ្ជីយន្តហោះចំនួន ៣១ គ្រឿង និងកប៉ាល់ចំនួន ៤គ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះក្នុងអំឡុងពេលថ្ងៃ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅលើ Twitter ថា “យន្តហោះ ៣១គ្រឿងរបស់ PLA និង ៤គ្រឿងជាកប៉ាល់របស់កងទ័ពជើងទឹកកងទ័ពរំដោះប្រជាជន នៅជុំវិញកោះតៃវ៉ាន់ត្រូវបានរកឃើញនៅម៉ោង ៦ ព្រឹក (UTC+8) ថ្ងៃនេះ” ។
ក្រសួងបានបន្ថែមថា យន្តហោះចិនចំនួន ១២ គ្រឿង រួមទាំងយន្តហោះចម្បាំង J-11 ចំនួន ៦ គ្រឿង យន្តហោះ J-16 បីគ្រឿង យន្តហោះ J-10 ពីរគ្រឿង និងយន្តហោះគ្មានមនុស្សបើក BZK-007 មួយគ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ដែនសមុទ្រនៃច្រកសមុទ្រតៃវ៉ាន់។
ក្រសួងបានកត់សម្គាល់ថា បន្ទាប់មក គឺកោះតៃវ៉ាន់បានបញ្ជូនកងល្បាតតាមអាកាស និងសមុទ្រ ដើម្បីតាមដានស្ថានការណ៍ និងបានដាក់ពង្រាយប្រព័ន្ធមីស៊ីលមូលដ្ឋាន។
សូមជម្រាបថា ស្ថានការណ៍តានតឹង ជុំវិញកោះតៃវ៉ាន់ កើនឡើង បន្ទាប់ពីប្រធានសភាអាមេរិក លោក Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះនេះកាលពីដើមខែសីហា។ ទីក្រុងប៉េកាំងបានថ្កោលទោស ដំណើររបស់លោកស្រី Pelosi ដែលចាត់ទុកថា ជាកាយវិការនៃការគាំទ្រ ចំពោះការបំបែកខ្លួន ហើយចិនក៏បានចាប់ផ្តើម សមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់ជុំវិញកោះនេះ។ ទោះបីជាការពិតនេះក៏ដោយ ប្រទេសមួយចំនួន រួមទាំងបារាំង អាមេរិក ជប៉ុន និងប្រទេសផ្សេងទៀត ចាប់តាំងពីពេលនោះមក បានបញ្ជូនគណៈប្រតិភូរបស់ពួកគេ ទៅកាន់កោះនេះ ដែលធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងច្រកសមុទ្រតៃវ៉ាន់៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
