ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមករា កិច្ចប្រជុំលើកទី១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ ខេត្តJiangsu បានបើកធ្វើនៅទីក្រុងNanjing កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៃសភាពតំណាងប្រជាជនទូទាំងប្រទេស នីតិកាលទី១៤ ខេត្តJiangsu លោកXi Jinpingបេក្ខភាពតំណាង ដែលត្រូវបានលើកឈ្មោះ ដោយគណៈកម្មាធិការមជ្ឈិមចិន បានឈរឈ្មោះនៅខេត្តJiangsu បានជាប់ឆ្នោតជាឯកច្ឆ័ន្ទ ជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤។
តំណាងបានលើកឡើងថា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលបានជាប់ឆ្នោតជាឯកច័្ឆន្ទ ជាតំណាងរាស្ត្រ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នេះបានបង្ហាញពីការគាំទ្រដោយស្មោះស្ម័គ្រ របស់ប្រជាជនខេត្ត ចំនួនជាង៨៥លាននាក់ ហើយបានប្រមូលផ្តុំនូវជំនឿចិត្ត ដ៏រឹងមាំរបស់ប្រជាជន១៤០០លាននាក់ នៃជនជាតិនានានៅប្រទេសចិន ក្នុងការខិតខំត្រួសត្រាយអនាគតដ៏ល្អបវរក្រោមការដឹកនាំ របស់លោកXi Jinping៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
