ព័ត៌មានអន្តរជាតិ

នាយក CIA ធ្វើដំណើរដោយ សម្ងាត់ទៅអ៊ុយក្រែន ប្រាប់លោក Zelensky ពីផែនការយោធាបន្ទាប់របស់រុស្ស៊ី

បរទេស ៖ នាយក CIA របស់អាមេរិក គឺលោក William Burns តាមសេចក្តីរាយការណ៍ គឺបានជួបប្រជុំសម្ងាត់ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ក្នុងទីក្រុងគៀវ កាលពីសប្តាហ៍មុន ដើម្បីប្រាប់អំពីព័ត៌មាន សម្ងាត់របស់អាមេរិក ដែលអាចនឹងព្យាករណ៍ ពីផែនការបន្ទាប់របស់រុស្ស៊ី នៅក្នុងប្រតិបត្តិការយោធា ពិសេសរបស់ខ្លួន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើងពីមន្ត្រីអាមេរិក និងអ្នកផ្សេងទៀត ដែលដឹងពីបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាលោក Burns បានរាយការណ៍ សង្ខេបដល់លោក Zelensky អំពីអ្វី ដែលសហរដ្ឋអាមេរិកជឿថា ជាចលនាយោធា បន្ទាប់របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ។

លោក Zelensky ត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភជាចម្បង អំពីរយៈពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្នែកយោធា ដល់អ៊ុយក្រែនបន្ទាប់ពីគណបក្សសាធារណរដ្ឋ ដែលបានរិះគន់ចំពោះការបន្តផ្តល់ជំនួយបែបនេះ បានចូលកាន់កាប់សភាតំណាងរាស្រ្ត បន្ទាប់ពីការបោះឆ្នោតពាក់ កណ្តាលអាណត្តិខែវិច្ឆិកា៕

To Top