ព័ត៌មានអន្តរជាតិ

កម្មវិធី «រាត្រីសមោសរ​ អបអរសាទរបុណ្យ ចូលឆ្នាំថ្មីចិនឆ្នាំ២០២៣» ដែលផលិតដោយCMG បានបញ្ចប់ការហាត់ សមលើកទី៥ ដោយគ្រាប់ប្រសើរ ឃ្លីបវីដេអូផ្សព្វផ្សាយត្រូវចាក់ផ្សាយ ក្នុងកន្លែងនិងអគារនិមិត្តរូប ល្បីរបស់ប្រទេសជាច្រើន

ល្ងាចថ្ងៃទី ១៩ ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានបញ្ចប់ការហាត់សម លើកទីប្រាំដោយរលូន និង គាប់ប្រសើរ ។ អ្នកសំដែងជំនាញ និងតំណាងមហាជន គ្រប់មជ្ឈដ្ឋានចិន បានរួមគ្នាឡើង សំដែងនៅលើឆាក ខណៈកម្មវិធីសិល្បីៈ បានក្រេបយកលក្ខណៈពិសេស និងល្អឆើតឆាយទាំងវប្បធម៌ឆ្នើម ប្រជាជាតិចិននិងអរិយធម៌ បណ្តាប្រទេស ។ នៅយប់ផ្តាច់ឆ្នាំ ចាស់ពោល គឺថ្ងៃទី២១ ខែមករាខាងមុខនេះ កម្មវិធីរាត្រីសមោសរ អបអរឆ្នាំថ្មីចិន នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន (CMG) នឹង កំដរទស្សនិកជនពិភពលោក រាប់រយលាននាក់ ទទួលឆ្នាំថ្មីចិន ឆ្នាំថោះ ដោយសប្បាយរីករាយ ទទួលឆ្នាំថ្មីរីកស្គុះស្គាយ ដោយសប្បាយរីករាយ ។

កាលពីថ្ងៃទី១៨ ខែមករា ឃ្លីបវីដេអូផ្សព្វផ្សាយកម្មវិធី «រាត្រីសមោសរអបអរឆ្នាំថ្មីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) » បានចាក់ផ្សាយ នៅកណ្តាលក្រុងរ៉ូម រដ្ឋធានីអ៊ីតាលី ដែលជាការចាប់ផ្តើម នៃសកម្មភាព “រួមគ្នាទស្សនាកម្មវិធីរាត្រីសមោសCMG ” នៃទ្វីបអឺរ៉ុប។ គួរបញ្ជាក់ថា វីដេអូផ្សព្វផ្សាយនេះនឹងបន្តចាក់បញ្ចាំង នៅតំបន់ទេសចរណ៍ កន្លែងនិមិត្តរូបល្បីៗ រោងកុន កីឡាដ្ឋានល្បីល្បាញជាច្រើន របស់បណ្តាប្រទេសអឺរ៉ុប និងប្រទេសអាមេរិក ។

សូមបញ្ចាក់ទៀតថា នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា តាមម៉ោងក្នុងតំបន់ Khalīfa Tower ដែលជាអគារខ្ពស់បំផុត លើពិភពលោកនិងជាសំណង់ និមិត្តរូបទីក្រុងឌូបៃ មានការសម្តែងភ្លើងឡាស៊ែរ ដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ដើម្បីបង្ហាញពីការជូនពរ ដ៏ល្អបវររបស់ប្រទេសចិនចំពោះពិភពលោកក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីចិន ។ ការសម្តែងភ្លើងឡាស៊ែរមាន៣ប្រធានគឺ ការអបអរខួប១០ឆ្នាំ នៃការលើកឡើង គំនិត ផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” , ការប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១នៃក្រុងChengdu និងកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ៕

To Top