ព័ត៌មានអន្តរជាតិ

មកដល់ពេលនេះ នៅមិនទាន់មានរថក្រោះ ផលិតនៅអាល្លឺម៉ង់ ណាមួយមកដល់អ៊ុយក្រែន នៅឡើយ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់ Boris Pistorius បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា
បណ្តាប្រទេសសមាជិកណាតូ សំខាន់ដែលបានសន្យាផ្តល់រថក្រោះ Leopard 2 ឲ្យអ៊ុយក្រែននោះ ពុំទាន់បានធ្វើតាមការសន្យានៅឡើយ ។

លោក Pistorius បានថ្លែងប្រាប់អ្នកកាសែតថា មិនមានមតិឯកច្ឆន្ទឡើយ ចំពោះកិច្ចការងារបញ្ជូនរថក្រោះ ផលិតដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវនោះទេ ដោយលោកបន្ថែមថាគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ត្រូវតែថ្លឹង ថ្លែងដោយប្រុងប្រយ័ត្ននៅឡើយ ។ លោក​បញ្ជាក់ ​ថា វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ ឬ​យ៉ាង​ណា​នោះ​ទេ។

ទីក្រុងប៊ែរឡាំងកន្លងមកតែងតែ បានបដិសេធមិនទទួលសំណើនាំចេញឡើងវិញជាផ្លូវការពីប្រទេសនានា ដែលមានរថក្រោះ Leopard 2 នៅក្នុងស្តុករបស់ពួកគេឡើយហើយថែមទាំងព្រមានថា ការបញ្ជូនរថក្រោះទាំងនោះទៅអ៊ុយក្រែ នដោយគ្មានការអនុញ្ញាត ពីទីក្រុងប៊ែរឡាំងគឺជារៀង ដែលខុសច្បាប់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top