ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ទីមួយ បន្ទាប់ពីចិន កែសម្រួលគោល នយោបាយបង្ការជំងឺកូវីដ ១៩ គឺជាការឆ្លើយតបតវិញ យ៉ាងខ្លាំង ចំពោះការដែលប្រព័ន្ធសារព័ត៌មាន លោកខាងលិច ឃោសនាបំប៉ោង ពីអ្វីដែលហៅថា “គ្រាងងឹត”

បន្ទាប់ពីរំលងរយៈពេល ៣ ឆ្នាំ “ចរន្តមនុស្ស ដែលមានទ្រង់ទ្រាយធំបំផុត នៅលើពិភពលោក” គឺ ការដឹកអ្នកដំណើរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បានលេចចេញទិដ្ឋភាព ដ៏អស្ចារ្យជាថ្មីឡើងវិញ ។ យោងតាមទិន្នន័យ ស្ថិតិបានបង្ហាញ ឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូង នៃការដឹកអ្នកដំណើរ ក្នុងអំឡុង ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន (ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិល នៅទូទាំងប្រទេសចិន បានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ ដែលកើនឡើង ៤៧,១ ភាគរយប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ។ នេះជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនទីមួយ បន្ទាប់ពីប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការជំងឺឆ្លង សង្គមចិនបានបង្ហាញ ឱ្យឃើញនូវកម្លាំង រស់រវើក ដែលមិនអាចប្រៀបផ្ទឹមបាន ។

នៅចំពោះមុខនឹង ទិដ្ឋភាពដ៏រុងរឿង និងអ៊ូអររបស់ប្រទេសចិន ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយ ចំនួនបែរជា បានព្យាករណ៍ ដែលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាញឹកញាប់ថា ប្រទេសចិន មិនបានត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីកែសម្រួលគោល នយោបាយបង្ការជំងឺឆ្លងនោះទេ ដូច្នេះ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននឹងក្លាយជា”គ្រាងងឹត”នៃការរីករាលដាលជំងឺឆ្លងរបស់ប្រទេសចិន ។ អ្នកផងទាំងពួងមិនដឹងថា តើសន្និដ្ឋានបែបនេះ គឺមកពីណា ប៉ុន្តែ ពួកយើងដឹងច្បាស់ថា ពាក្យទាំងនេះខុសគ្នាយ៉ាងជ្រះស្រឡះ ជាមួយនឹងការយល់ដឹង និងចំណាប់អារម្មណ៍ជាទូទៅ របស់ប្រជាជនចិន និងសហគមន៍អន្តរជាតិ ។

សូមបញ្ជាក់ថា បន្ទាប់ពីបានកែសម្រួល គោលនយោបាយបង្ការជំងឺឆ្លងនៅដំណាច់ឆ្នាំ ២០២២ ការងារសំខាន់ នៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលចិន បានផ្លាស់ប្ដូរពីការបង្ការឆ្លងជំងឺ ទៅជាការព្យាបាលរោគ ។ ប្រទេសចិន បានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាង សកម្មនិងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លងកាត់ដំណាក់កាល កែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្ការជំងឺរាតត្បាត ក្នុងពេលឆាប់ៗ ។

ដោយគិតពិចារណា ពីធនធានវេជ្ជសាស្ត្រនៅតំបន់ជនបទ នៅតែទន់ខ្សោយ លើសពីនេះទៅទៀត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនមនុស្សត្រឡប់ ទៅស្រុកកំណើតវិញ បានកើនឡើង យ៉ាងច្រើន ហេតុនេះហើយបានជា តំបន់ជនបទគឺ ជាចំណុចសំខាន់បំផុត ក្នុងការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានដាក់ចេញជាពិសេសនូវផែនការការងារ តម្រូវឱ្យពង្រឹងការងារបង្ការនិង ការពារហ្វូងមនុស្សដ៏ សំខាន់នៅតាមជនបទ ។

ការរៀបចំចាត់ចែងដោយចំគោលដៅ និងល្អិតល្អន់ទាំងនេះបានឆ្លុះបញ្ចាំង ពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ប្រការទាំងនេះ គឺអនុវត្តតាមគោលការណ៍ ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរាត ត្បាតដោយចំគោលដៅ តាមបែបវិទ្យាសាស្ត្រ ។ អាស្រ័យដោយការត្រៀមរៀបចំ យ៉ាងគ្រប់គ្រាន់ និង សមត្ថភាពឆ្លើយតបយ៉ាងសកម្ម បានជាប្រទេសចិន បាននិងកំពុងឆ្លងកាត់យ៉ាង រលូននូវដំណាក់កាលកែ សម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្ការជំងឺរាតត្បាត ។ នៅចំពោះមុខការពិតជាក់ស្តែង ការឃោសនាបំប៉ោង របស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិច គឺគ្មានទីសំអាងទាល់តែសោះ ។

ភាពច្របូកច្របល់ ភាពបរាជ័យនិង មិនបានត្រៀមលក្ខណៈ នេះជាការឆ្លងកាត់ ដែលមិនអាចបំភ្លេចបានបំផុត របស់ប្រទេស លោកខាងលិច មួយចំនួនក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លង ។ ប៉ុន្តែ ឥឡូវនេះ ពួកគេមិនគិតពិចារណាពីការពិតជាក់ស្តែង បែរជាដាក់កំហុស”ទទួលភាព បរាជ័យក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ”ទៅឱ្យប្រទេសចិន ដើម្បីសម្រេចបាននូវគោលដៅ ដែលចង់ធ្វើការ វាយប្រហារនិង មួលបង្កាច់ព្រមនិង ទប់ស្កាត់ការ អភិវឌ្ឍរបស់ប្រទេសចិន ។ ឧបាយកលនយោបាយទាំងនេះ ប្រាកដជាត្រូវលាតត្រដាង ដោយការពិតជាក់ជាមិនខាន ។

ថ្ងៃនេះជាថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិន ។ ប្រទេសចិនបានបញ្ជាក់ តាមរយៈការពិតជាក់ស្តែងថា ឈរលើមូលដ្ឋាន ដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការទប់ទល់ នឹងការរីករាលដាល នៃជំងឺឆ្លង អ្វីៗទាំងអស់ បាននិងកំពុងមានភាព កាន់តែល្អប្រសើរ ហើយរដូវផ្ការីកស្គុះស្គាយ ក៏ជិតចូលមកដល់ផងដែរ ៕

To Top