ព័ត៌មានអន្តរជាតិ

Update: វិមានក្រមឡាំង ៖ រថក្រោះលោកខាងលិច នឹងមិនអាចផ្លាស់ប្តូរ ស្ថានភាព នៅអ៊ុយក្រែនឡើយ

បរទេស៖អ្នកនាំពាក្យ របស់វិមាន ក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងសាជាថ្មីថា ប្រសិនបើអាមេរិកនិងសម្ព័ន្ធមិត្ត នឹងនៅតែបន្តផ្គត់ផ្គង់រថក្រោះធុនធ្ងន់បន្ថែមទៀត ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវ វាបានត្រឹមធ្វើឲ្យស្ថានភាពនេះ កាន់តែអាក្រក់និងអវិជ្ជមានប៉ុណ្ណោះ ប៉ុន្តែវានឹងមិនធ្វើឲ្យប៉ះពាល់ ដល់ប្រតិបត្តិការយោធារុស្សី នៅទីនោះឡើយ។

សេចក្តីថ្លែងការណ៍ របស់លោក បានធ្វើឡើងនៅក្រោយបន្តិច នៃការបំពេញទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន សម្រាប់កិច្ចការងារការពារជាតិ ទៅកាន់មូលដ្ឋានទ័ពអាល្លឺម៉ង់ Ramstein Air Base ដែលគោលបំណងសំខាន់បំផុត នៅពេលនេះត្រូវបានគេជឿជាក់ថាគឺជាកិច្ចខិតខំប្រឹងប្រែង របស់អាមេរិកក្នុងការបញ្ចុះបញ្ចូលអាល្លឺម៉ង់ ឲ្យអនុញ្ញាតិឲ្យមានការផ្គត់ផ្គង់ រថក្រោះប្រភេទ Leopard 2 ទៅឲ្យអ៊ុយក្រែន ។

លោក Peskov បានបន្តថា ការផ្គត់ផ្គង់អាវុធទាំងនោះនឹងអាចបង្កើត បានតែបញ្ហាប៉ុណ្ណោះ សម្រាប់អ៊ុយក្រែននិងនឹង មិនអាចធ្វើឲ្យមានការប្រែប្រួល នៃស្ថានភាព នៅអ៊ុយក្រែន ឬសូម្បីតែប្រឆាំងទៅនឹងគោលដៅ របស់រុស្សីបានឡើយ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top