សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ថា អគ្គីភ័យបានលេបត្របាក់ផ្នែកខ្លះ នៃទីប្រជុំជនដ៏ស្ងាត់ជ្រងំនៅ ក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ដោយបានបំផ្លាញផ្ទះចំនួន ៦០ខ្នង ផ្ទះជាច្រើនសាងសង់ ពីក្រដាសកាតុងធ្វើកេស និងឈើ និងបង្ខំឱ្យមានការជម្លៀស មនុស្សប្រហែល៥០០ នាក់ ។
ក្រុមសេវាកម្មសង្គ្រោះបន្ទាន់ បានចំណាយពេល ៥ម៉ោងដើម្បីពន្លត់ភ្លើង ដែលបានផ្ទុះឡើងនៅ មុនពេលថ្ងៃរះនៅក្នុងភូមិ Guryong ដែលជាតំបន់អនាធិបតេយ្យ ដែលស្ថិតនៅកាត់ផ្លូវហាយវេពីស្រុក Gangnam ដ៏សំបូរបែបរបស់ទីក្រុងសេអ៊ូល។
មន្ត្រីបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនមានអ្នករងរបួសទេ ។
ផ្ទះរបស់ប្រជាជនរស់នៅប្រហែល ១.០០០នាក់ Guryong គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលនៅសេសសល់ ចុងក្រោយនៅក្នុងរដ្ឋធានី ហើយបានក្លាយជានិមិត្តរូបនៃ វិសមភាពនៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី។
ឧទ្ធម្ភាគចក្រចំនួន ១០គ្រឿង និងអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ប៉ូលិស និងកងទ័ពបានចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លត់ភ្លើង ។ យោងទៅតាមមន្ត្រី បានបញ្ជាក់ថា បានបំផ្លាញផ្ទះស្ទើរតែមួយ ក្នុងចំនោមផ្ទះចំនួន ៦០០ខ្នងនៅក្នុងទីក្រុង Guryong ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា