ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់ម៉ិកស៊ិក នឹងរងផលប៉ះពាល់ដោយ វិបត្តិសេដ្ឋកិច្ចរបស់អាមេរិក នៅឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក (BofA) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក អាចនឹងដើរតាមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយនឹងផលប៉ះពាល់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់អតីតធនាគារកណ្តាលអាមេរិក (BofA) ។

ធនាគារបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ិកស៊ិក ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ០,៣ភាគរយនៅឆ្នាំ២០២៣ ដែលជាការធ្វើឱ្យប្រសើរឡើងពីការធ្លាក់ចុះ ០,៥ភាគរយដែលបានព្យាករណ៍ពីមុន។

ប្រភពពី BofA ក៏រំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងចុះបញ្ជីការធ្លាក់ចុះដំបូងរបស់ខ្លួននៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធនាគារបានបន្ថែមថា នៅលើផ្នែកសេដ្ឋកិច្ច បណ្តាញបញ្ជូនដ៏សំខាន់នៃការធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក អាចជាការផ្ទេរប្រាក់ និងពាណិជ្ជកម្ម។

ធនាគារបានឲ្យដឹងទៀតថា ដោយសារវដ្តផលិតកម្មរបស់ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងខ្លាំង ការនាំចូលទំនិញកម្រិតមធ្យមរបស់ម៉ិកស៊ិក កំពុងថយចុះ ដែលជានិន្នាការដែលនឹងប៉ះពាល់ ដល់ការនាំចេញរបស់ម៉ិកស៊ិកក្នុងពេលឆាប់ៗនេះ។

សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ដែលជាប្រទេសធំទីពីរនៅអាមេរិកឡាទីនបន្ទាប់ពីប្រេស៊ីល បានកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ស្មានរបស់ BofA៕

ប្រែសម្រួល ឈូក បូរ៉ា

To Top