ព័ត៌មានអន្តរជាតិ

កម្មវិធិ «រាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មី ចិន» ផ្តល់ទស្សនីយភាពវប្បធម៌ ដ៏អស្ចារ្យនៅផ្តាច់ឆ្នាំចាស់ ជូនចំពោះជនជាតិចិន ទូទាំងពិភពលោក

តាមចន្ទគតិចិន   ថ្ងៃទី២១ ខែមករាត្រូវជាថ្ងៃដាច់ឆ្នាំចាស់។  នៅ វេលាម៉ោង ៨ យប់ តាម ម៉ោង ប៉េកាំង     កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣  ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival)  បាន ចាប់ផ្តើម យ៉ាង ឱឡារឹក  ដើម្បី ផ្តល់ ទស្សនីយភាពវប្បធម៌ដ៏ អស្ចារ្យ នៅផ្តាច់ឆ្នាំចាស់ចំពោះ ជនជាតិចិន ទូទាំងពិភពលោក។

ឥឡូវនេះ  ទស្សនិកជន រាប់រយលាន នាក់ជំុវិញពិភពលោក កំពុង រួមគ្នា ទស្សនា ការផ្សាយ ផ្ទាល់ នៃកម្មវិធិ រាត្រីសមោសរ ដ៏អស្ចារ្យនេះ។  រាត្រីសមោសរ នេះបានត្រូវកំណត់ត្រាហ្គីណេសពិភពលោក  ចាត់ទុកជា  “ កម្មវិធីរាត្រីសមោសរផ្សាយតាមទូរទស្សន៍ដែលមានទស្សនិកជនតាមដានទស្សនាច្រើនបំផុតលើពិភពលោក ”   ។ តាំង ពីឆ្នាំ ១៩៨៣ រហូតមក   រាត្រីសមោសរ នេះ បាននិងកំពុង សម្តែង និង ផ្សាយ ផ្ទាល់ នៅយប់ផ្តាច់ឆ្នាំចាស់ចិនជារៀងរាល់ឆ្នាំ។ « រាត្រីសមោស អបអរ សាទរបុណ្យ ចូលឆ្នាំថ្មីចិន» ដែលភាសាចិនហៅកាត់ #春晚ផលិត ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។   ការ ទស្សនា កម្មវិធិរាត្រីសមោស  #春晚  ដែលដូចគ្នានឹង ការធ្វើនំគាវ  ការបិទ ពាក្យទំនឹម   បានក្លាយជា ទំនៀមទម្លាប់ជួបជុំក្រុមគ្រួសារដើម្បីទទួលឆ្នាំថ្មីចិនរបស់ជនជាតិចិននៅលើពិភពលោក។

គួរបញ្ជាក់ថា  កម្មវិធិរាត្រីសមោសរ  #春晚 ឆ្នាំ២០២៣ នេះ   បន្ត ប្រកាន់ គំនិតធ្វើកម្មវិធិដោយ “គំនិត+ វិចិត្រសិល្បៈ+បច្ចេកវិទ្យា”   ធ្វើការសម្តែងមានច្រើនបែបយ៉ាង ទាំង របាំ បទចម្រៀង    អាយ៉ៃ  ហ៊ី   ក្បាច់គុន  ល្ខោន ប្រពៃណីចិន ជាដើម   ដើម្បី បង្ហាញ ពីភាពទាក់ទាញ ដ៏វិសេសវិសាល នៃ វប្បធម៌ ប្រពៃណី ប្រជាជាតិចិន ដែលបាន បន្តវេន រាប់ពាន់ឆ្នាំ ។

នៅឆ្នាំ២០២២ ដែល ទើប កន្លងផុតទៅ   ពេលថ្លែងសុន្ទរកថា អបអរឆ្នាំថ្មីឆ្នាំសកល  លោកXi Jinping    ប្រធានរដ្ឋ ចិន បាន កោតសរសើរ ប្រជាចិន ថា “មនុស្ស ម្នាក់ៗ សុទ្ធតែ មិនងាយស្រួលទេ ”   ។  ហេតុដូច្នេះ កម្មវិធិរាត្រីសមោសរ អបអរ សាទរ ឆ្នាំថ្មី ចិន ឆ្នាំនេះ បាន ធ្វើការបង្ហាញកាន់តែច្រើន ទៅលើ មនោសញ្ចេតនា ដ៏សុទ្ធសាធ របស់ មនុស្សតូចតាចជុំវិញខ្លួន  និង រឿងរ៉ាវ ដ៏សាមញ្ញ ក្នុង ជីវភាព ប្រចាំថ្ងៃ ៕

To Top