បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមហ្វឹកហាត់ លើការប្រើប្រាស់រថក្រោះ Leopard របស់អាល្លឺម៉ង់ នៅក្នុងប្រទេសប៉ូឡូញ បើទោះបីជាទីក្រុងប៊ែកឡាំង និងសម្ព័ន្ធមិត្តណាតូ មិនទាន់ឈានដល់កិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់រថក្រោះឱ្យទីក្រុងគៀវក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហរដ្ឋអាមេរិក លោក Reznikov បាននិយាយថា បូកទាំងប្រទេសប៉ូឡូញ «ប្រទេសដែលមានរថក្រោះ Leopard អាចចាប់ផ្តើមបេសកកម្មហ្វឹកហាត់ សម្រាប់ក្រុមរថក្រោះរបស់យើង»។
លោកបានបន្តថា «យើងនឹងចាប់ផ្តើមជាមួយនឹងវា ហើយយើងនឹងទៅពីទីនោះ»។ “ខ្ញុំសង្ឃឹមថាប្រទេសអាល្លឺម៉ង់នឹងអនុវត្តតាមដំណើរការរបស់ពួកគេ ធ្វើការពិគ្រោះយោបល់ផ្ទៃក្នុងរបស់ពួកគេ ហើយនឹងមកដល់ការសម្រេចចិត្តនៃការបញ្ជូនរថក្រោះ។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះបញ្ហានេះ ព្រោះជំហានដំបូងត្រូវបានធ្វើឡើងហើយ»។
លោក Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បាននិយាយបន្ទាប់ពីកិច្ចប្រជុំ នៅប្រទេសអាល្លឺម៉ង់នៃ “ក្រុមទំនាក់ទំនងការពារជាតិ” ដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលជាក្រុមនៃបណ្តាប្រទេសជិត ៥០ ដែលជួបគ្នាជាទៀងទាត់សម្រាប់ការសន្យាកញ្ចប់អាវុធថ្មីសម្រាប់អ៊ុយក្រែន។
ខណៈពេលដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រើឱកាសនេះ ដើម្បីសន្យាផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ២,៥ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ប្រទេសអាល្លឺម៉ង់ឯណោះវិញ មិនបានប្តេជ្ញាផ្គត់ផ្គង់រថក្រោះប្រយុទ្ធ Leopard 2 ឬអនុញ្ញាតឱ្យប្រទេសអឺរ៉ុបផ្សេងទៀតនាំចេញភាគហ៊ុនផ្ទាល់ខ្លួន របស់ Leopard 2s ទៅអ៊ុយក្រែន នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា