ព័ត៌មានអន្តរជាតិ

ក្រិក ជំរុញ​សហភាព​អឺរ៉ុប និង​អង់គ្លេស ឲ្យ​ជួយ​ដោះស្រាយ​ចំនួន​ជន​ចំណាកស្រុក

ក្រិក៖ ប្រទេសក្រិក បាន​អង្វរ​សុំ​ជំនួយ​ពី​ប្រទេស​ជិត​ខាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ក្នុង​ការ​ដោះស្រាយ​ចំនួន​ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​រក​សុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ 

ប្រទេស​នេះ​កំពុង​ពង្រីក​ជញ្ជាំង​ព្រំដែន ដែល​ខ្លួន​សង្ឃឹម​ថា​នឹង​រារាំង​ជន​ចំណាក​ស្រុក​មួយ​ចំនួន ប៉ុន្តែ​និយាយ​ថា​ខ្លួន​ក៏​ចង់​បាន​ជំនួយ​ពី​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែរ។

រដ្ឋមន្ត្រីការពារពលរដ្ឋលោក Takis Theodorikakos បានឲ្យដឹងថា ប្រទេសក្រិកបានរារាំងជនចំណាកស្រុកប្រហែល ២៦ម៉ឺន នាក់មិនឱ្យចូលប្រទេសក្នុងឆ្នាំ២០២២ និងបានចាប់ខ្លួនអ្នកជួញដូរចំនួន ១៥០០ នាក់ ។

មេក្រុមរត់ពន្ធជនជាតិឃឺដ ដែលរត់ពន្ធត្រូវបានចាប់ខ្លួន ត្រឡប់ទៅចក្រភពអង់គ្លេសវិញ។ លោកចង់ឱ្យបណ្ដាប្រទេសអឺរ៉ុប និងចក្រភពអង់គ្លេសជួយដល់ប្រទេសជាប់ព្រំដែន ដែលរួមមានប្រទេស Cyprus និងអ៊ីតាលី នោះគឺជាច្រកចូលអឺរ៉ុប ជាលើកដំបូង សម្រាប់ជនចំណាកស្រុក ដែលខ្លះជិះទូកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីអាហ្វ្រិកខាងជើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top