វ៉ាស៊ីនតោន៖ លេខាធិការកងទ័ពជើងទឹកលោក Carlos Del Toro កាលពីដើមខែនេះ បានព្រមានថា សហរដ្ឋអាមេរិក អាចរកឃើញថាខ្លួន “ប្រឈមមុខ” ដើម្បីបន្តបំពាក់អាវុធឲ្យខ្លួនឯង និងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ប្រសិនបើការផលិតអាវុធមិនកើនឡើង។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងកាលពីខែកញ្ញា ថា “ភាគហ៊ុនយោធានៃប្រទេសសមាជិកអឺរ៉ុប ភាគច្រើនបានហើយ ខ្ញុំមិននិយាយថាហត់នឿយនោះទេ ប៉ុន្តែបានបាត់បង់ក្នុងសមាមាត្រខ្ពស់ ដោយសារតែយើង បានផ្តល់ច្រើន ទៅលើសមត្ថភាពដល់ប្រជាជនអ៊ុយក្រែន”។
សេចក្តីថ្លែងការណ៍បែបនេះ បានធ្វើឱ្យមនុស្សមួយចំនួន មានការរំពឹងទុកថាតើសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអ៊ុយក្រែនផ្សេងទៀត នឹងឈានដល់ចំណុចមួយ នៅពេលដែលខ្លួនមិនអាចបញ្ជូន អាវុធបន្ថែមទៀតទៅអ៊ុយក្រែនបានទេ ព្រោះវាត្រូវការរក្សាស្តុកទុក សម្រាប់ការពារខ្លួនផងដែរ។
លោក William Reno សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northwestern បានប្រាប់កាសែត Newsweek ថា “ថាតើលោកខាងលិចអាចអស់សព្វាវុធ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែន គឺជាសំណួរត្រង់ៗក្នុងពេលតែមួយ ដែលវាស្មុគស្មាញ” ។ “ចម្លើយត្រង់គឺបាទ។ ការផ្គត់ផ្គង់មានកំណត់ រួមទាំងការបង្កើនផលិតកម្មផងដែរ។”
លោក Reno បានលើកឡើងថា ប្រធានបទនៃការផ្គត់ផ្គង់អាវុធ កាន់តែស្មុគស្មាញ “នៅពេលដែលមនុស្សម្នាក់ ពិចារណាពីផលប៉ះពាល់នៃ ការផ្ទេរអាវុធលើការត្រៀម លក្ខណៈយោធារបស់អ្នកផ្តល់សេវា” ។
លោកបានរៀបរាប់លម្អិតអំពីរបៀប ដែលកងពលយោធាអាមេរិក អាចបញ្ជូនអាវុធទៅនាយកដ្ឋាន មួយផ្សេងទៀតសម្រាប់ការហ្វឹកហ្វឺន និងរបៀបដែល “បញ្ជារបស់អង្គភាពនោះសួរថាតើ ការផ្ទេរទាំងនោះធ្វើឱ្យខូចសមត្ថភាព របស់ពួកគេក្នុងការអនុវត្តដែរឬទេ”។
លោក Reno បានលើកឡើងថា “ការផ្ទេរអាវុធពីកងកម្លាំងប្រដាប់អាវុធ ដែលជាសមាជិករបស់អង្គការណាតូ ដូចជាកាណាដា ដាណឺម៉ាក ន័រវែស កាត់បន្ថយសមត្ថភាព និងការត្រៀមខ្លួនរបស់ពួកគេកាន់តែស៊ីជម្រៅ ក្នុងពួកគេរំពឹងថាសហរដ្ឋអាមេរិកនឹងគាំទ្រពួកគេ” ៕
ប្រែសម្រួល ឈូក បូរ៉ា