បុណ្យចូលឆ្នាំប្រពៃណីចិន គឺវេលាដ៏ល្អបវរដែលលាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី តែងតែ នាំមកនូវក្តីសង្ឃឹមថ្មី ដល់មនុស្សគ្រប់គ្នា។ ប្រសាសន៍របស់លោកXi Jinping នេះបានបញ្ជាក់ពីអត្ថន័យរបស់វប្បធម៌ នៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ ជនជាតិចិនអបអរបុណ្យឆ្នាំថ្មីគឺអបអរឆ្នាំនៃពេលវេលា ដែលផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយក៏ជាឆ្នាំនៃវប្បធម៌ ដែលត្រូវធ្វើអំពើល្អនិងត្រូវឆ្ពោះទៅមុខដែរ។ តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក មុនខិតចូលឆ្នាំថ្មីចិនជារឿងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែទៅ សិក្សាស្រាវជ្រាវតាមតំបន់ និងចុះសួរសុខទុក្ខកម្មភិបាល និងប្រជាជននៅមូលដ្ឋាន។
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ លោក Xi Jinping បានអញ្ជើញទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនៅភូមិ Yuangudui ឃុំ Tianjiahe ស្រុក Weiyuan ក្រុង Dingxi ខេត្ត Gansu ប្រទេសចិន ដែលមានកម្ពស់ ២៤០០ម៉ែត្រ និងចំណូលសុទ្ធរបស់មនុស្សម្នាក់ គិតជាមធ្យមត្រឹម ១៤០០យាន់ប្រាក់ចិន។ លោកបានសំណេះសំណាល ជាមួយលោក Ma Gang ដែលមានអាយុ៨០ឆ្នាំ និងជាសមាជិកបក្សដ៏យូរឆ្នាំ ដើម្បីស្វែងយល់ពីសភាពផលិតកម្ម និងជីវភាព។ លោក Xi Jinping បានលើកទឹកចិត្តឱ្យប្រជាជន នៅភូមិនេះធ្វើយ៉ាងណារកបានផ្លូវអភិវឌ្ឍន៍ ខិតខំព្យាយាម ដើម្បីកែប្រែមុខមាត់ក្រីក្រឱ្យបាន។ ខែមករាឆ្នាំ២០១៤ អាកាសធាតុបានធ្លាក់ចុះ ដល់ក្រោមសូន្យ ៣០អង្សាជាង លោកXi Jinping បានអញ្ជើញទៅដល់ក្រុង A’ershan ភូមិភាគ Xing’anmeng នៃភូមិភាគស្វ័យតម៉ុងហ្គោលី ក្នុងនៅប្រទេសចិន។ លោកបានមានប្រសាសន៍ប្រកបដោយ មនោសញ្ចតនាដ៏ជ្រាលជ្រៅថា៖ កម្មាភិបាលបក្សយើងគួរតែ មានឆន្ទៈមួយគឺឱ្យតែនៅមានគ្រួសារមួយ រហូតដល់នៅមានមនុស្សម្នាក់នៅ មិនទាន់ដោះស្រាយបញ្ហាជីវភាព មូលដ្ឋានបាន នោះយើងមិនអាចរស់នៅ ដោយសុខស្រួលឡើយ។
ខែកុម្ភៈ ឆ្នាំ២០១៥ លោក Xi Jinping បានអញ្ជើញត្រឡប់ទៅភូមិ Liangjiahe ខេត្ត Shannxi ប្រទេសចិនដែលលោកបាន ឃ្លាតអស់ជាយូរឆ្នាំហើយ។ លោកចេញលុយខ្លួនឯង ទិញអីវ៉ាន់ចូលថ្មីចិន ចែកជូនដល់អ្នកភូមិ ហើយរលឹកឡើងវិញនូវ អនុស្សវរីយ៍ដែលលោករស់នៅ និងធ្វើការជាមួយអ្នកភូមិនៅទីនេះ កាលពីទស្សវត្សទី៦០និង៧០។
បើរលឹកដំណើរចុះមូលដ្ឋាន មុនចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងរយៈពេល ១០ឆ្នាំកន្លងមក គឺសុទ្ធតែជារឿងរ៉ាវរដែល កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិន ចំនួនជិត ១រយលាននាក់ ហើយក៏ជាដំណើរគ្រោងផែនការ មានជីវភាពធូរធារបស់ប្រជាជនចិន ក្នុងយុគសម័យថ្មីដែរ។
ពេលនិយាយពីអារម្មណ៍ពិត លោក Xi Jinping បានថ្លែងថា៖ ពេលមើលឃើញអ្នកទាំងអស់គ្នា មានការពេញចិត្តចំពោះ ជីវភាពរស់នៅនាពេលបច្ចុប្បន្ន ខ្ញុំសប្បាយរីករាយណាស់។ ជម្រើសតែមួយគត់របស់បក្សកុម្មុយនីស្តចិន កាន់តំណែងគឺធ្វើកិច្ចការល្អជូនប្រជាជនចិន យើងខិតខំប្រឹងប្រែងលះបង់និងបម្រើ ដើម្បីជីវភាពរស់នៅ ដ៏សុភមង្គលរបស់ប្រជាជន។ ការងារនេះយើងមិនដែល ផ្លាស់ប្ដូរទេក្នុងរយៈពេល ១០០ឆ្នាំកន្លងមកនេះ ៕