ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញបញ្ជាឱ្យទូតអឺរ៉ុប ចាកចេញពីរុស្ស៊ី ត្រឹមថ្ងៃទី៧កុម្ភៈ

បរទេស ៖ ប្រទេស រុស្ស៊ីបានកាត់បន្ថយកម្រិត ទំនាក់ទំនងការទូត ជាមួយប្រទេសអេស្តូនី ហើយបានប្រាប់ឯកអគ្គរដ្ឋទូត របស់ប្រទេសនេះ គឺលោក Margus Laidre ឱ្យចាកចេញពីទីក្រុងមូស្គូនៅថ្ងៃទី ៧ ខែកុម្ភៈ ។ ការចេញបទបញ្ជានេះ កើតឡើងបន្ទាប់ពីអេស្តូនី បានទាមទារឱ្យទីក្រុងម៉ូស្គូ កាត់បន្ថយបុគ្គលិក នៃស្ថានទូត របស់ខ្លួននៅទីក្រុងតាលីន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃចន្ទថា “ការដឹកនាំរបស់ប្រទេសអេស្តូនីបាន និងកំពុងបំផ្លាញដោយចេតនា នូវភាពស្មុគស្មាញ នៃទំនាក់ទំនងទ្វេភាគី” ។

សេចក្តីថ្លែងការណ៍បានអានថា រដ្ឋាភិបាលទីក្រុង តាលីន បានបង្កើន ការស្អប់ខ្ពើមរុស្ស៊ី និងការដាំដុះ នៃអរិភាពឆ្ពោះទៅរកប្រទេស របស់យើងដល់កម្រិត នៃគោលនយោបាយរដ្ឋ” ។

ក្នុងខែនេះ អាជ្ញាធរអេស្តូនី បានប្រាប់រុស្ស៊ីឱ្យកាត់បន្ថយបុគ្គលិក នៅក្នុង ស្ថានទូតរបស់ខ្លួន នៅទីក្រុងនតាលីន យ៉ាងខ្លាំងត្រឹមថ្ងៃទី ១ ខែកុម្ភៈ ។ “ដោយពិចារណាថា បុគ្គលិកនៃស្ថានទូតរុស្ស៊ី មិនធ្វើការលើការកែលម្អ ទំនាក់ទំនងអេស្តូនី-រុស្ស៊ី នៅក្នុងពាក់កណ្តាល នៃសង្រ្គាមដ៏ខ្លាំងក្លាមួយ យើងជឿថា រដ្ឋមន្ត្រីការបរទេស អេស្តូនី Urmas Reinsalu បាននិយាយនៅពេលនោះថា ទំហំបេសកកម្ម របស់រុស្ស៊ីបច្ចុប្បន្ន គឺមិនសមហេតុផលទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top