ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ជនស៊ីវិលសរុប ចំនួន១៦នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ នៅគ្រា ដែលអគារលំនៅដ្ឋាន របស់ពួកគេបានដួលរលំ នៅក្នុងខេត្ត Aleppo ភាគខាងជើង នៃប្រទេសស៊ីរី ។
អគារ៥ជាន់ ដែលក្រសួងមហាផ្ទៃបានឲ្យដឹងថា មានផ្ទះចំនួន៧គ្រួសារ នៅក្នុងសង្កាត់ Sheikh Maksoud ដែលជាជនជាតិឃឺដ ភាគច្រើនបានដួលរលំ ដោយសារតែការលេចធ្លាយទឹក ដែលប៉ះពាល់ដល់មូលដ្ឋាន របស់អគារនេះ ។
យោងតាមទីភ្នាក់ងារ SANA បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការស្វែងរកអ្នក នៅរស់រានមានជីវិត ៕