ព័ត៌មានអន្តរជាតិ

Update ៖ អាល្លឺម៉ង់ សម្រេចអនុញ្ញាតិ ផ្គត់ផ្គង់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន

បរទេស ៖ ទីបំផុតប្រទេសអាល្លឺម៉ង់ ត្រូវបានគេដឹងថា បានឈានទៅដល់ការសម្រេចចិត្ត ចុងក្រោយ ក្នុងការផ្តល់រថក្រោះប្រភេទ​ Leopard 2 មួយចំនួនទៅឲ្យប្រទេស អ៊ុយក្រែនហើយ ក្រោយបានបដិសេធយ៉ាងខ្លាំងអស់ រយៈពេលជាច្រើនខែកន្លងមក ។

ការចេញផ្សាយរបស់ Der Spiegel កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញផ្សាយថា រដ្ឋាភិបាលប៊ែរឡាំង បានធ្វើការកែប្រែជំហ និងការសម្រេចចិត្តរបស់ខ្លួន ដោយយល់ព្រមក្នុង ការបញ្ចូនរថក្រោះ ជួរមុខនេះមួយចំនួន ទៅឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថា លោកអធិកាបតី Olaf Scholz បានព្រមព្រៀង ក្នុងការផ្តល់ឲ្យរដ្ឋាភិបាលក្រុងគៀវ នូវរថក្រោះទាំងនោះប៉ុន្តែ មិនបានបញ្ចាក់ព័ត៌មានលំអិតអំពីចំនួន ដែលត្រូវជួយនោះទេ។

គួរឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ តំណាងមកពីក្រុមហ៊ុនផលិត អាវុធរបស់អាល្លឺម៉ង់ Rheinmetall បានបញ្ជាក់ប្រាប់កាសែត RND ថាក្រុមហ៊ុនអាចមានលទ្ធភាព ក្នុងការផ្តល់រថក្រោះប្រភេទ Leopard 2 នេះចំនួនដល់ទៅ១៣៩គ្រឿង ឲ្យអ៊ុយក្រែនដោយក្នុងនោះកញ្ចប់ដំបូង ដែលមានចំនួន២២គ្រឿង នឹងប្រើប្រាស់ពេលវេលាមួយឆ្នាំ សម្រាប់បញ្ជូនឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top