បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នឹងត្រូវបានគេអនុញ្ញាតិ ឲ្យវិលត្រឡប់មក ប្រើប្រាស់គណនេយ្យ Facebook និង Instagram របស់គាត់វិញ ហើយបន្ទាប់ពីក្រុមហ៊ុនមេគឺ Meta បានប្រកាសថា បញ្ចប់ទៅនៃបម្រាមឃាត់រយៈពេល២ឆ្នាំ ចំពោះបុរសរូបនេះ។
តាមការបញ្ជាក់ ដោយក្រុមហ៊ុនយក្សនេះបានឲ្យដឹងដែរថា បម្រាមដែលមានរយៈពេលជាង២ឆ្នាំ កន្លងមកនេះនឹងត្រូវបញ្ចប់ ទៅក្នុងពេលវេលាប្រមាណ ជា២ឬ៣សប្តាហ៍ទៀតប៉ុណ្ណោះ ហើយគ្រប់គ្នានឹងអាចបានលឺ និងមើលឃើញការវិល ត្រឡប់របស់អ្នក នយោបាយអាមេរិករូបនេះឡើងវិញ។
គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីរូបនេះ ត្រូវបាន Meta ប្រកាសដកសិទ្ធ ក្នុងការប្រើប្រាស់បណ្តាញ សង្គមយក្សរបស់ខ្លួន កាលពីឆ្នាំ២០២១មកម្ល៉េះ ក្រោយព្រឹត្តិការណ៍វាយប្រហារ ដោយក្រុមបាតុករ ក្នុងវិមានរដ្ឋាភិបាល ឬហៅហថា Capitol Riot 2021ដែលគ្រានោះ មានទាំងមនុស្ស ស្លាប់និងរបួសជាច្រើននាក់ ហើយក្រុមហ៊ុនបណ្តាញសង្គម ជាច្រើនបានចោទប្រកាន់ថា លោក Trump គឺជាអ្នកបញ្ចុះបញ្ចូលនិងប្រើប្រាស់ប្រជាប្រិយភាព របស់ខ្លួនដើម្បីរៀបចំយុទ្ធនាការនេះ ។
ទោះបីជា Twitter បានប្រកាសអនុញ្ញាតិឲ្យលោក Trump អាចត្រឡប់មកវិញ បានតាំងតែពីខែវិច្ឆិកាក្តី ប៉ុន្តែមកដល់ពេលនេះគេពុំទាន់ឃើញ មានវត្តមាន របស់លោកមកធ្វើការប្រើប្រាស់ គណនេយ្យនេះវិញនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី