បុណ្យចូលឆ្នាំថ្មីចិន ជាខណៈពេលដ៏សំខាន់ និងល្អបវររបស់ប្រជាជនចិន ដើម្បីជួបជុំគ្នា លាឆ្នាំចាស់និងទទួលឆ្នាំថ្មី។
សម្រាប់លោក Xi Jinping អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកតែងតែជាប់រវល់នឹងការងារ។ លោកធ្លាប់រំលឹកថា កាលខ្ញុំធ្វើជាមន្ត្រីមូលដ្ឋាន រាល់ពេលសម្រាកថ្ងៃបុណ្យទាន ខ្ញុំសុទ្ធតែប្រចាំការ នៅការិយាល័យ ព្រោះខ្លាចកើតហេតុការណ៍អ្វី។ អ្នកទទួលខុសត្រូវនៃអង្គភាព និងការិយាល័យជាច្រើន ពេលថ្ងៃបុណ្យទានគឺឈប់សម្រាកតែម្តង ហើយទៅលម្ហែកាយនៅទីឆ្ងាយ ។ ទៅលេងកន្លែងឆ្ងាយ តើម៉េចទុកចិត្តបាន?
បើស្រាប់តែកើតហេតុការណ៍ណាមួយ តើត្រូវដោះស្រាយយ៉ាងម៉េច ? -លោកបានផ្តាំផ្ញើ មន្ត្រីកម្មាភិបាលបក្សកុម្មុយនីស្តចិនថា “ត្រូវប្រកាន់ខ្ជាប់ទំនួលខុសត្រូវដ៏ខ្លាំង”។
ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយ លោកឪពុកនិងអ្នកម្តាយទេ។
កាលនោះលោកកំពុងចុះត្រួតពិនិត្យ ការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀតពេលទំនេរ និយាយទូរស័ព្ទជាមួយអ្នកម្តាយ បានតែមួយលើក។ ពេលឮថាកូនប្រុស មិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន អ្នកម្តាយរបស់លោក គ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាទឹកចិត្តកតញ្ញូដ៏ធំបំផុត សម្រាប់ពុកម៉ែ។ នេះគឺជាការទទួលខុសត្រូវ ចំពោះក្រុមគ្រួសារផង ចំពោះខ្លួនឯងផង។”
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានបើកធ្វើ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីសម្ពោធបើកនិងសកម្មភាព ការទូតជាច្រើនលើក។
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ១៩៨៩ លោក Xi Jinping ដែលកាលនោះបម្រើការងារ នៅក្រុងណីងដឺ ខេត្តហុកគៀន បានទៅសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយសារខ្យល់ព្យុះ។
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២០ លោក Xi Jinping បានចុះត្រួតពិនិត្យនិងណែនាំការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ របស់ប្រទេសចិន៕

